សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាមខិតជិតជាមួយពិភពលោក

សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាមខិតជិតជាមួយពិភពលោក - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc ថ្លែងមតិក្នុងពិធី
 (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី១១មករានៅទីក្រុងហាណូយ ក្រសួងការបទេសវៀតណាម បានរៀបចំពិធីជួបសំណេះសំណាលដើមឆ្នាំជាមួយតំណាងស្ថានទូត អ្នកយក ព័ត៌មាននិងអនុព័ន្ធសារព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀត ណាមក្នុងឱកាសចូលឆ្នាំថ្មី២០១៦។ ដោយអះអាងជាមួយអ្នកយកព័ត៌មាននិង អនុព័ន្ធសារព័ត៌មាននៃស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំ វៀតណាមខិតកាន់តែជិតជាមួយនឹងពិភពលោកនិងនាំពិភពលោកខិតកាន់តៃ
ជិតជាមួយនឹងវៀតណាម អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Ha Kim Ngoc
មានបំណង ថា នាពេលខាងមុខនឹងបន្តទទួលបានការយកចិត្តទុកដាក់និងការ
ជួយឧបត្ថម្ភ ពីស្ថានទូត អ្នកយកព័ត៌មាននិងអនុព័ន្ធសារព័ត៌មាននៃបណ្តាស្ថាប័ន
បរទេស​ប្រ ចាំនៅវៀតណាម ដើម្បីមិត្តភក្តិអន្តរជាតិយល់ច្បាស់និងត្រឹមត្រូវអំពី
ស្ថានភាព នៅវៀតណាមលើគ្រប់វិស័យ។

សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាមខិតជិតជាមួយពិភពលោក - ảnh 2
ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

        អនុរដ្ឋមន្ត្រី Ha Kim Ngoc ក៏បានអះអាងថា ក្រសួងការបរទេសវៀតណាម នឹងបន្តជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួល ដើម្បីជូនដំណឹងទាន់ ពេលវេលា
អំពីព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗរបស់វៀតណាម ព្រមទាំង ផ្សាភ្ជាប់អ្នក
យកព័ត៌មាន ស្ថាប័នតំណាងបរទេសនិងអង្គការអន្តរជាតិនានា ជាមួយនឹងក្រ
សួង ស្ថាប័នតំណាងនានារបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ