សាព័ត៌មានពិភពលោករិះគន់អំពើខុសឆ្គងរបស់ចិន

សាព័ត៌មានពិភពលោករិះគន់អំពើខុសឆ្គងរបស់ចិន - ảnh 1
នាវាចិនបាញ់ទឹកដាក់លើនាវាវៀតណាម
 (រូបថត៖ ប៉ូលិស្តសមុទ្រវៀតណាម)


(VOVworld)-សារព័ត៌មានធំៗជាច្រើនរបស់អាល្លឺម៉ង់បានចេញផ្សាយលើទំព័រកាសែត
របស់ខ្លួនដោយសម្តែងការប្រឆាំងជំទាស់ចំពោះអំពើបង្ករឿហហេតុរបស់ ភាគីចិន។
បណ្ឌិត Gerhard Will អ្នកជំនាញការអំពីអាស៊ីអាគ្នេយ៍ចំណុះវិទ្យាស្ថាន វិទ្យាសាស្រ្ត
និងនយោបាយអាល្លឺម៉ង់ (SWP) បានរិះគន់ចំពោះអំពើនេះរបស់ចិន។ លោក Will
លើកច្បាស់ថា “ជាច្បាស់លាស់ថា អំពើនេះរបស់ចិនគឺរំលោភទៅលើរាល់ការកំណត់
ក្នុងអនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ( UNCLOS) ជាជំហានថយ
ក្រោយដ៏ធ្ងន់ធ្ងរសម្រាប់រាល់ការខំប្រឹងប្រែងក្នុងបំណង​កាត់បន្ថយជំលោះលើសមុទ្រ
ខាងកើត ក៏ដូចជាការអនុវត្តន៍ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC)ដែលត្រូវបាន ប្រទេសអាស៊ានទាំង១០និងចិនចុះហត្ថ
លេខា”។ លោក Will អះអាងថែមទៀតថា អំពើរបស់ចិន គឺដើម្បីអនុវត្តន៍ការទាម
ទារប្រកាសអធិបតេយ្យភាពដោយមិន សមហេតុសមផលចំពោះតំបន់សមុទ្រ
របស់វៀតណាម។

        ក្នុងថ្ងៃដដែល សាព័ត៌មានអេហ្ស៊ីបជាច្រើនសុទ្ធតែឡើងសម្លេងរិះគន់ចំពោះ អំពើរបស់ចិនដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាង
កើត។ ប្រភពព័ត៌មាននេះបានពិព័ណ៌នាថា ការបញ្ជូនស្ថានីយ៍ខួង Haiyang
Shiyou 981 របស់ចិនចូល ក្នុងតំបន់សមុទ្រវៀតណាមជាអំពើបង្ករឿងហេតុ គ្មានផលប្រយោជន៍សម្រាប់ សន្តិសុខតំបន់ ព្រមទាំងអំពាវនាវភាគីនានាអត់ធ្មត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ