សភាជាន់ទាបអាមេរិក អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការការពារប្រជាជនអាស៊ីក្នុងកំឡុងពេលនៃផ្ទុះឡើងជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - ដោយមានសំឡេងគាំទ្រចំនួន ២៤៣ សំឡេង និងមានសំឡេងប្រឆាំងចំនួន១៦៤ សភាជាន់ទាបអាមេរិកកាលពីថ្ងៃទី ១៧ ខែកញ្ញា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយរបស់សមាជិកសភាជាន់ទាបនៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Grace Meng ស្តីពីការថ្កោលទោសចំពោះ«រាល់ទម្រង់នៃការបង្ហាញទស្សនៈរើសអើងនឹងប្រជាជនអាស៊ីដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ១៩» ។
សភាជាន់ទាបអាមេរិក អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការការពារប្រជាជនអាស៊ីក្នុងកំឡុងពេលនៃផ្ទុះឡើងជំងឺរាតត្បាតកូវីដ១៩ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំសភាជាន់ទាបរអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២០ (ប្រភព៖ AFP / TTXVN)

អ្នកគាំទ្របានអះអាងថា នេះគឺជាឯកសារចាំបាច់មួយ នៅពេលដែលមានការយាយី និងមានអំពើហឹង្សាប្រឆាំងជំទាស់នឹងសហគមន៍ជនជាតិអាស៊ី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩បានផ្ទុះឡើង។

ទោះយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរងការរិះគន់ពីសំណាក់គណបក្សសាធារណរដ្ឋផងដែរ ដោយលើកហេតុផលថា គណបក្សប្រជាធិបតេយ្យកំពុង«ដើរខុសទិសដៅ» នៅពេលដែលចំណាយពេលវេលាសម្រាប់សេចក្តីព្រាងច្បាប់មួយដោយគ្មានការចាប់បង្ខំនោះឡើយ ខណៈដែលពួកគេគួរតែពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនផ្សេងទៀតដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ