សភាជាន់ទាបអាមេរិកប្តឹងប្រធានាធិបតី លោក Donald Trump អំពី​ការប្រកាសភាពអាសន្នជាតិ

(VOVWORLD) -ពាក្យបណ្ដឹងនេះក៏បានលើកច្បាស់ថាក្នុងប្រវត្តិកសាស្ត្ររបស់អាមេរិក មិនធ្លាប់មានពេលណា ដែលប្រធានាធិបតីបានប្រកាសភាពអាសន្ន សំដៅប្រមូលប្រភពថវិកា។
សភាជាន់ទាបអាមេរិកប្តឹងប្រធានាធិបតី លោក Donald Trump អំពី​ការប្រកាសភាពអាសន្នជាតិ - ảnh 1 សភាជាន់ទាបអាមេរិក (រូបថត៖ vnanet.vn)

នាថ្ងៃទី ៥ ខេមេសា សភាជាន់ទាបអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយចោទប្រកាន់ថាការដែលលោកប្រកាសភាពអាសន្នជាតិ សំដៅប្រមូលកញ្ច់ថវិកាសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកគឺជាទង្វើរំលោភបំពាន់លើ រដ្ឋធម្មនុញ្ញ។ កាយវិការនេះត្រូវបានចាត់ទុកថានឹងធ្វើឲ្យ ប្រធានាធិបតី លោក Trump ចូលក្នុងសង្គ្រាមនយោបាយនៅតុលាការ។ ក្នុងពាក្យបណ្តឹងដែលបានដាក់ជូនតុលាការខ័ណ្ឌ Columbia នោះ សភាជាន់ទាប់អាមេរិកបានចោទប្រកាន់លោកប្រធានាធិបតីអាមេរិកពីបទរំលោភបំពានលើសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់សភា នៅពេលប្រមូលកញ្ចប់ថវិកាសហរដ្ឋដែលត្រូវបានរដ្ឋសភាអនុម័តបែងចែក សម្រាប់វិស័យផ្សេងៗទៀតរួចមក ដើម្បីសាងសងជញ្ជាំងព្រំដែន ។  ពាក្យបណ្ដឹងនេះក៏បានលើកច្បាស់ថាក្នុងប្រវត្តិកសាស្ត្ររបស់អាមេរិក មិនធ្លាប់មានពេលណា ដែលប្រធានាធិបតីបានប្រកាសភាពអាសន្ន សំដៅប្រមូលប្រភពថវិកា បន្ទាប់ពីសភាច្រានចោលសំណើរប្រមូលថរិការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ