សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ផ្តល់ជំនួយ ១៤,៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិកា ម៉ោងក្នុងស្រុក សភាជាន់ទាបអាមេរិកបានអនុម័តផែនការរបស់គណៈបក្សសាធារណរដ្ឋក្នុងការផ្តល់ជំនួយចំនួន ១៤,៣ ពាន់លានដុល្លារដល់អ៊ីស្រាអែល ក្នុងបរិបទនៃជម្លោះដែលកំពុងបន្តរវាងប្រទេសនេះ និងចលនាហាម៉ាស។

សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាមួយអត្រាសំឡេងឆ្នោត ២២៦/១៩៦ ដោយសមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋគាំទ្រសេចក្តីព្រាងច្បាប់នេះ ខណៈដែលគណបក្សប្រជាធិបតេយ្យភាគច្រើនបានជំទាស់នឹងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណបក្សសាធារណរដ្ឋនាំចេញកាលពីថ្ងៃទី ៣១ ខែតុលា ដោយផ្តល់ជំនួយត្រឹមតែ ១៤,៣ ពាន់លានដុល្លារដល់អ៊ីស្រាអែល ផ្ទុយពីសំណើរបស់សេតវិមានដែលផ្តល់ជំនួយចំនួន ១០៦ ពាន់លានដុល្លារដល់អ៊ីស្រាអែល និងអ៊ុយក្រែន។ កញ្ចប់ជំនួយ ១៤,៣ ពាន់លានដុល្លារ ដោយគណបក្សសាធារណរដ្ឋស្នើឡើងដូចពោលខាងលើ ក៏មិនរាប់បញ្ចូលជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដូចដែលបានស្នើសុំដោយសេតវិមានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ