សភាជាន់ទាបអាមេរិកប្រឆាំងនឹងអនុក្រិត្យស្តីពីអន្តោប្រវេសន៍របស់ប្រធានាធិបតី Obama

សភាជាន់ទាបអាមេរិកប្រឆាំងនឹងអនុក្រិត្យស្តីពីអន្តោប្រវេសន៍របស់ប្រធានាធិបតី Obama  - ảnh 1
សភាជាន់ទាបអាមេរិកប្រឆាំងនឹងអនុក្រិត្យស្តីពីអន្តោប្រវេសន៍របស់ប្រធានាធិបតី Obama
 (Image: VNA)


(VOVworld) – នាថ្ងៃទី ៤ ធ្នូ សភាជាន់ទាបអាមេរិកដឹកនាំដោយគណៈបក្សសាធារណៈ រដ្ឋបានបោះឆ្នោតសច្ចានុម័តលើពង្រាងច្បាប់មួយសំដៅរារាំងប្រធានាធិបតី Barack
Obama អនុវត្ត​អនុក្រឹត្យរដ្ឋបាលស្តីពីកំណែងទម្រង់ច្បាប់អន្តោប្រវេសនេះ។ ប្រធានា
ធិបតី Obama បានប្រកាសភ្លាមៗថា​៖ លោកនឹងប្រើប្រាស់សិទ្ធិវេតូ​ដើម្បីបដិវាទ
ពង្រាងច្បាប់នេះ។ ដោយមានសម្លេងគាំទ្រចំនួន ២១៩ និងសម្លេងប្រឆាំង ចំនួន
១៩៧ ពង្រាងច្បាប់ពោលខាងលើត្រូវបានសភាជាន់ទាបអាមេរិកអនុម័តដោយចាត់
ទុកថា៖ អនុក្រឹត្យរដ្ឋបាលដែលប្រធានាធិបតី Obama បានចេញផ្សាយ នាថ្ងៃទី២០
វិច្ឆិកាកន្លងមកដែលក្នុងនោះហាមមិនឲ្យបណ្តេញចេញជនអន្តោប្រវេសមានលិខិត
ស្នាមមិនគ្រប់គ្រាន់លាននាក់គឺគ្មានតំលៃនិងគ្មានសុពលភាពខាងគិតិយុត្តិទេ។ ពង្រាងច្បាប់នេះស្ថិតក្នុង ផែនការ ៣ ជំហានរបស់គណៈបក្សសាធារណៈរដ្ឋ ក្នុង
នោះ រួមមានការអនុម័តលើផែនការចំណាយនាឆ្នាំសារពើពន្ធ ២០១៥ សំដៅ
ជៀសវាងការបញ្ឈប់សកម្មភាពរបស់រដ្ឋាភិបាលផងដែរ។

សមាជិកអភិរក្សនិយមមួយចំនួននៃគណៈបក្សសាធារណៈរដ្ឋខាងលើកំពុងចង់
ប្រើប្រាស់កាលកំណត់ថ្ងៃទី ១១ ធ្នូ នៅពេលដែលថវិការចំណាយជាបណ្ដោះអាសន្ន
អស់សុពលភាពដើម្បីដាក់សម្ពាធទៅលើប្រធានាធិបតី Obama ក្នុងបញ្ហានេះ។ប៉ុន្តែ ថ្លែងមតិនៅសេតវិមាន ប្រធានាធិបតី Obama បានរិះគន់បណ្ដាអ្នកនិតិបញ្ញត្តិ របស់គណៈបក្សសាធារណៈរដ្ឋដែលកំពុងស្វែងរកវិធានការ“បណ្ដេញទេពកោស
លវ័យ ក្មេង” ចេញពីអាមេរិក។ លោក Obama បានអំពាវនាវជាថ្មីម្តងទៀតនូវការ
អនុម័តលើ ច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍របស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ