សភាជាន់ទាបអាមេរិកមិនអនុម័តលើពង្រាងច្បាប់អន្តោប្រវេស៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា ខុទ្ទកាល័យប្រធានរដ្ឋវៀតណាមបានរៀបចំ សន្និសីទកាសែតប្រកាសច្បាប់ចំនួន ៧ រួមមាន៖ ច្បាប់សន្តិសុខលើបណ្តាញ អ៊ីនធឺណែត ច្បាប់ការពារប្រទេស ច្បាប់ប្តឹងតវ៉ា ច្បាប់ប្រកួតប្រជែង ច្បាប់ធ្វើ វិសោធនកម្មនិងបំពេញបន្ថែមមាត្រាចំនួន ១១ ដែលមានការកំណត់ទាក់ទិនដល់ការរៀបចំផែនការ ច្បាប់រង្វាស់និងផែនទី ច្បាប់ធ្វើវិសោធនកម្មនិងបំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់កីឡាហាត់ប្រាណ។ 
សភាជាន់ទាបអាមេរិកមិនអនុម័តលើពង្រាងច្បាប់អន្តោប្រវេស៍ - ảnh 1 សភាជាន់ទាបអាមេរិកមិនអនុម័តលើពង្រាងច្បាប់អន្តោប្រវេស៍

ក្នុងនោះច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតនឹងចូលជាធរមានចាប់ពី ថ្ងៃទី ១ មករា ឆ្នាំ ២០១៩ តទៅ។ ការកំណត់អំពីកិច្ចការពារសន្តិសុខបណ្តាញ អ៊ីនធឺណែតចំពោះប្រព័ន្ធសារព័ត៌មានសំខាន់ខាងសន្តិសុខជាតិគឺជាខ្លឹមសារ សំខាន់ពិសេសនានានៃច្បាប់សន្តិសុខលើបញ្តាញអ៊ីនធឺណែត ដែលបង្ហាញដ៏ ពេញលេញនូវវិធានការសកម្មភាពការពារឲ្យសមស្របនឹងកំរិតសំខាន់នៃប្រព័ន្ធ ព័ត៌មាននេះ។ ច្បាប់ក៏កំណត់ថា៖ សហគ្រាសនៅក្នុងនិងក្រៅប្រទេសផ្តល់ សេវាកម្មលើបណ្តាញទូរគមនាគមន៍ បណ្តាញអ៊ីនធឺណែតនិងបណ្ដាសេវាកម្ម បំពេញបន្ថែមលើអ៊ីនធឺណែតវៀតណាម ដែលមានសកម្មភាពប្រមូលផ្តុំ ធ្វើអាជីវកម្ម វិភាគនិងដោះស្រាយព័ត៌មានឯកជននិងអតិថិជននៅវៀតណាម ត្រូវ រក្សាទុកទិន្នន័យព័ត៌មានទាំងនេះនៅវៀតណាមក្នុងរយៈពេលតាមការកំណត់របស់ រដ្ឋាភិបាល។

        ច្បាប់ការពារប្រទេសឆ្នាំ ២០១៨ កំណត់ដ៏ពេញលេញលើគ្រប់ជ្រុងជ្រោយ គោនយោបាយរដ្ឋស្តីពីកិច្ចការពារប្រទេសសំដៅធានាឲ្យបានភាពបើកចំហរតម្លា ភាពខាងចរិតលក្ខណៈនិងគោលដៅការពារប្រទេសវៀតណាមគឺខឿនការពារ ជាតិប្រជាជនទាំងមូលដើម្បីការពារមាតុប្រទេស។ ពិសេសគឺច្បាប់បំពេញបន្ថែម ការកំណត់គោលនយោបាយរបស់រដ្ឋស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បី កសាងខឿនការពារប្រទេសប្រជាជនទាំងមូល កំលាំងប្ថាប់អាវុធប្រជាជន ឧស្សាហកម្មការពារជាតិសន្តិសុខឲ្យសមស្របនឹងបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ ច្បាប់ចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៩។

        មានសុពលភាពចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៩ តទៅ ច្បាប់ប្តឹងតវ៉ាកំណត់ ជាក់ស្តែងនូវការទទួល បែងចែក និងដោះស្រាយពាក្យប្តឹងតវ៉ា ធានាឲ្យបានការ អនុវត្តយ៉ាងម៉ត់ចត់។ ច្បាប់ប្តឹងតវ៉ាថ្មីកំណត់ជំហាននិងបែបបទចាប់ផ្តើមពីជំហាន ទទួលពាក្យប្តឹងតវ៉ា។ នេះក៏ជាពេលវេលាចាប់ផ្តើមដើម្បីគិត ពេលវេលាដោះស្រាយការប្តឹងតវ៉ាផងដែរ។

        ច្បាប់ប្រកួតប្រជែងមានសុពលភាពចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៩ ដែលកំណត់កែសម្រួលកាយវិការរារាំងការប្រកួតប្រជែង ប្រមូលផ្តុំសេដ្ឋកិច្ចដែល ធ្វើមហន្តរាយទៅលើការប្រកួតប្រជែងក្នុងទីផ្សារវៀតណាម បើទោះជា ទង្វើនោះ ត្រូវបានអនុវត្តនៅក្នុងឬក្រៅតំបន់ដែនដីរបស់វៀតណាម។ ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមការហាមឃាត់ទង្វើមួយចំនួនចំពោះស្ថាប័នរដ្ឋផងដែរ។

        បណ្ដាច្បាប់នៅសេសសល់នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ