សភាជាន់ទាបអាមេរិកអនុម័តលើពង្រាងច្បាប់ស្ដីពីការបើកទូលាយបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី២៦ តុលា សភាជាន់ទាបអាមេរិកបានអនុម័តលើពង្រាងច្បាប់សំដៅ បើកទូលាយបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ទាក់ទិនដល់សកម្មភាពអភិវឌ្ឍន៍ កាំជ្រួចមីស៊ីលនិងគាំទ្រចលនា Hezbollah របស់ប្រទេសសាធារណៈរដ្ឋអ៊ីស្លាម នេះ។ 
សភាជាន់ទាបអាមេរិកអនុម័តលើពង្រាងច្បាប់ស្ដីពីការបើកទូលាយបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់សភាជាន់ទាបអាមេរិក (រូបថត៖ AFP/TTXVN)


ប៉ុន្តែ បទដាក់ទណ្ឌកម្មថ្មីនេះមិនធ្វើឲ្យផ្លាស់ប្ដូរទិសដៅនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរដ៏សំខាន់ដែលក្រុមមហាអំណាចពិភពលោកចុះហត្ថលេខាជាមួយ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ទេ។ តាមពង្រាងច្បាប់នេះ អាមេរិកនឹងរឹតបន្តឹងបទដាក់ ទណ្ឌកម្មទៅលើស្ថាប័នរដ្ឋអ៊ីរ៉ង់ដែលមានការទាក់ទិនដល់កម្មវិធីកាំជ្រួចមីស៊ីល ក៏ដូចជាបុគ្គលឬអង្គភាពបរទេសណាក៏ដោយដែលជួយតេអេរ៉ង់អភិវឌ្ឍន៍កាំជ្រួចមីស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ