សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ - ảnh 1
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA)

(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន​ ៤០៧ និងសម្លេងប្រឆាំងចំនួន
១៩ សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ធ្វើវិសោធន
កម្មកម្មវិធី លើកលែងទិដ្ឋាការឆ្នាំ ២០១៥ សំដៅរឹតបន្ទឹងបណ្ដាការកំណត់
ស្តីពីការឆ្លងដែន ចូលអាមេរិកចំពោះប្រជាពលរដ្ឋនៃប្រទេសចំនួន ៣៨ ដែល
កំពុងទទួលបាន យន្តការលើកលែងទិដ្ឋាការ។ សេចក្តីព្រាងច្បាប់នេះដែល
ប្រធានាធិបតីអាមេរិក លោក Barack Obama គាំទ្រ នឹងរាំងស្កាត់រាល់មុខ
សញ្ញាដែលបានធ្វើដំណើរនៅ អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់និងស៊ូដង់ក្នុងរយៈពេល ៥
 ឆ្នាំ កន្លងទៅ។ ច្បាប់ថ្មីក៏បានទាមទា ប្រើប្រាស់លិខិតឆ្លងដែនអេឡិចត្រូ
និកចំពោះប្រទេសចំនួន ៣៨ នោះផងដែរ ព្រមទាំងស្នើរឲ្យបណ្ដាប្រទេស
នោះមានការទទួលខុសត្រូវបង្កើនត្រួតពិនិត្យប្រវត្តិរូបនិងឯកសាររបស់
អង្គការប៉ូលីសអន្តរជាតិ (Interpol) ចំពោះប្រជាពលរដ្ឋរបស់ខ្លួនសំដៅ
ធានាថា​៖ គេមិនមានជាប់ទាក់ទងជាមួយអង្គការភេវរកម្ម។ នាបច្ចុប្បន្ន
ព្រឹទ្ធសភាអាមេរិកមិនទាន់មានផែនការស្តីពីការបោះឆ្នោតចំពោះសេចក្តី
ព្រាងច្បាប់នេះនៅឡើយ។ តាមទូរលេខស្ថិតិថា៖ ជាប្រចាំឆ្នាំ អាមេរិក
ទទួលប្រជាពលរដ្ឋចំនួន ២០ លាននាក់មកពីប្រទេសដែលត្រូវបានលើក
លែងទិដ្ឋាការឆ្លងដែន។ ប្រការនេះបានធ្វើឲ្យអាមេរិកជួបប្រទះបញ្ហាដ៏
ស្មុគស្មាញជាច្រើន ជាពិសេស បន្ទាប់ពីការវាយប្រហារភេវរកម្មនៅ
បារាំង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ