សមាគមកាកបាទក្រហម- អឌ្ឍចន្ទក្រហមបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមសហការអនុវត្តសកម្មភាពមនុស្សធម៌

(VOVWORLD) -សន្និសីទថ្នាក់ដឹកនាំនៃសមា គមកាកបាទក្រហម- អឌ្ឍចន្ទក្រហមបណ្តាប្រទេស អាស៊ីអាគ្នេយ៍លើកទី១៤ដោយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមរៀបចំ ឡើងបានបើកជាផ្លូវការនាព្រឹកថ្ងៃទី២១កញ្ញានៅទីក្រុងហាណូយ (ប្រទេសវៀតណាម)។ 
សមាគមកាកបាទក្រហម- អឌ្ឍចន្ទក្រហមបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមសហការអនុវត្តសកម្មភាពមនុស្សធម៌ - ảnh 1 ទិដ្ឋភាពនៃពិធីបើកសន្និសីទ (រូបថតៈ dangcongsan.vn)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានចាត់ទុកថា សន្និសីទនេះជាឱកាសសម្រាប់ សមាគមកាកបាទក្រហមប្រទេសនានា ពិភាគ្សា និងចែករំលែកនូវបទពិសោធន៍និង វិធានការ សំដៅតភ្ជាប់គោដៅអនុវត្តជាក់ស្តែងសហគមន៍អាស៊ាន។ លោក Bui Thanh Son បានអះអាងថា ក្រសួងការបរទេសវៀតណាមជានិច្ចកាលរួមដំណើរ ជាមួយមជ្ឈឹមសមាគមកាកបាទក្រហមក្នុងបណ្តាសកម្មភាព ជាពិសេស គឺការងារ ផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិនិងបង្កើនលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់សមាគមកាកបាទក្រហមអន្តរជាតិនានានៅវៀតណាម។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងពិនិត្យការបើកការិយាល័យតំណាងរបស់សមាគមកាកបាទក្រហមអន្តរ ជាតិនៅវៀតណាម។

        ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះនឹងប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិ ការរវាងសមាគមកាកបាទក្រហមវៀតណាម-កម្ពុជា-ឡាវដំណាក់កាល ២០១៧-២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ