សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើ ផលវិបាកដោយការរញ្ជួយដី


សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើ ផលវិបាកដោយការរញ្ជួយដី - ảnh 1
សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើ ផលវិបាកដោយការរញ្ជួយដី (Image: VNA)

(VOVworld) - ជួយជ្រោមជ្រែងការអំពាវនាវនៃសមាគមន៍កាកបាទក្រហមនិង-អឌ្ឍច័ន្ទ ក្រហមអន្តរជាតិ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានផ្តល់ប្រាក់ជំនួយ
ចំនួន ៣ សែនដុល្លាអាមេរិកសំដៅជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើផលវិបាក ដោយការរញ្ជួយដី។ ចំនួនប្រាក់ពោលខាងលើ​នឹងត្រូវបានផ្ញើរមកបណ្ដាគ្រួសារជនរង គ្រោះដោយការរញ្ជួយដីនៅនេប៉ាលតាមរយៈសមាគមកាកបាទក្រហមអឌ្ឍច័ន្ទក្រហម
អន្តរជាតិ។ រួមជាមួយការផ្តល់ជំនួយខាងវត្ថុ មជ្ឈឹមសមាគមកាកបាទក្រហម វៀតណាមមានផែនការអំពាវនាវប្រជាជនទូទាំងប្រទេសរៃអង្គាសចែករំលែកការ លំបាកជាមួយប្រជាជននេប៉ាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ