សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញ៖ ២៥​ឆ្នាំនាំ​មកនូវ​សុភមង្គល​ជូនអ្នកក្រីក្រ

(VOVWORLD) -ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ សមាគមបានជួយឧបត្ថម្ភកុមារក្រីក្រនិងជនក្រីក្ររាប់រយពាន់នាក់ នៅទូទាំងប្រទេស។
សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញ៖ ២៥​ឆ្នាំនាំ​មកនូវ​សុភមង្គល​ជូនអ្នកក្រីក្រ - ảnh 1តំណាងសមាគមទទួលជំនួយពីសប្បុរសជន 

កុមារដែលមានជំងឺបេះដូងពីកំណើត ជាង ៨១៥០ នាក់ត្រូវបានជួយសង្គ្រោះជីវិត កុមារ និងមនុស្សចាស់ជរាជាង ៥៧២០០០ នាក់ទៀតត្រូវបានព្យាបាលជម្ងឺភ្នែក គឺជាលទ្ធផលលេចធ្លោក្នុងដំណើរការធ្វើសកម្មភាពរបស់សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញ ដែលត្រូវបានកត់សម្គាល់នៅក្នុងពិធីបូកសរុបរយៈពេល ២៥ ឆ្នាំ នៃទិវាបង្កើតសមាគម នាថ្ងៃទី ២៩ ខែ កញ្ញា នៅទីក្រុងហូជីមិញ។

សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញត្រូវបានបង្កើតឡើងនាដើមឆ្នាំ ១៩៩៤។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ សមាគមបានជួយឧបត្ថម្ភកុមារក្រីក្រនិងជនក្រីក្ររាប់រយពាន់នាក់ នៅទូទាំងប្រទេស។ សមាគមបានក្លាយទៅជាស្ពានតភ្ជាប់ក្នុងការជួយឧបត្ថម្ភដល់កុមារ អ្នកជម្ងឺក្រីក្រ នៅទីក្រុងហូជិមិញ និងខេត្តក្រុងជាច្រើន ក្នុងនោះមានទាំងប្រទេសឡាវ និងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ