សមាគមន៍កាកបាទក្រហមវៀតណាមបើកយុទ្ធនាការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងបំណងចង់ជួយឧបត្ថម្ភប្រជាជនមានស្ថានភាពលំបាក ដែលរងផលប៉ះពាល់ ដោយជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាកម្លាំងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅខ្សែត្រៀម ជួរមុខ មជ្ឈឹមសមាគមន៍កាក បាទក្រហមវៀតណាមបានបើកយុទ្ធនាការ “តភ្ជាប់សហ គមន៍-ជំនះលើបញ្ហាប្រឈម” ចាប់ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ២០២១។

សមាគមន៍កាកបាទក្រហមវៀតណាមបើកយុទ្ធនាការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1ប្រគល់អំណោយជូនបណ្ដាគ្រូបង្រៀននៅស្រុក Gia Lam ទីក្រុងហាណូយ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩។ (រូបថត៖ VNA)
យុទ្ធនាការផ្ដោតសំខាន់ទៅលើសកម្មភាពស្នូលចំនួន៣នោះគឺ៖ ការប្រគល់ អំណោយជា “ថង់ទំនិញគ្រួសាររបស់កាកបាទក្រហម” នៅតាមខេត្តក្រុងចំនួន២០; ការជួយឧបត្ថម្ភជាអាហារសម្រាប់អ្នកជម្ងឺមានស្ថានភាពលំបាកដែលកំពុងសម្រាក ព្យាបាលនៅតាមន្ទីរពេទ្យនានានៅទីក្រុងហាណូយ; ការជួយឧបត្ថម្ភជាសាច់ប្រាក់ជូន ពលករនៅក្រៅខេត្ត ដែលមានស្ថានភាពលំបាក ត្រូវបាត់ការងារធ្វើ កំពុងជួលផ្ទះស្នាក់ នៅទីក្រុងហូជីមិញនិងទីក្រុងហាណូយ។
មុខសញ្ញាទទួលបានផលពីយុទ្ធនាការនេះ រួមមានអ្នកមានជម្ងឺធ្ងន់ធ្ងរ កុមារកំព្រា ជនចាស់ជរាគ្មានទីបង្អែក ជនអនាថា ពលករនៅក្រៅខេត្តគ្មានការងារធ្វើ មានស្ថាន ភាពលំបាក កំពុងជួលផ្ទះស្នាក់នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ គ្រួសារមាន ស្ថានភាពលំបាក មានអ្នកស្លាប់ដោយជម្ងឺកូវីដ ១៩ ឬមិនទាន់ទទួលបានជំនួយឧបត្ថម្ភ ពីប្រភពផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ