សមាគមន៍អ្នកកាសែតវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយក្លឹបអ្នក កាសែតកម្ពុជា

(VOVWORLD) - នាថ្ងៃទី៤ ខែតុលា នៅរដ្ឋធានីហាណូយ គណៈប្រតិភូនៃក្លឹបអ្នកកាសែត កម្ពុជា (CCJ) ដឹកនាំដោយអគ្គលេខាធិការនៃក្លឹប លោក ពុយ គា បានទៅបំពេញ ទស្សនកិច្ចនិងជួបធ្វើការជាមួយសមាគមន៍អ្នកកាសែតវៀតណាម។ 
សមាគមន៍អ្នកកាសែតវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយក្លឹបអ្នក កាសែតកម្ពុជា - ảnh 1អនុប្រធានអចិន្ត្រៃយ៍នៃសមាគមន៍អ្នកកាសែតវៀតណាមលោក Ho Quang Loi (ខាងស្ដាំ) និងអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា្ន ផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នា (រូបថត៖ baomoi.com)


នៅក្នុងជំនួប នេះ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមន៍អ្នកកាសែតវៀតណាមលោក Ho Quang Loi បានឧទ្ទេសនាមជាមួយគណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជា អំពីការចាត់ តាំង ទ្រង់ទ្រាយ តួនាទី ឋានៈក៏ដូចជាការអភិវឌ្ឍនៃសមាគមន៍អ្នកកាសែតវៀត ណាមនាពេលកន្លងទៅ ព្រមទាំងឧទ្ទេសនាមអំពីសកម្មភាពរបស់សមាគមន៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដូចជា៖ មហោស្រពកាសែតទូទាំង ប្រទេស ពានរង្វាន់សារព័ត៌មានជាតិ ជាដើម។ ទន្ទឹមនឹងនោះ សមាគមន៍ក៏តែង តែរៀបចំសិក្ខាសាលា សន្និសីទ វគ្គបណ្ដុះបណ្ដាល ដើម្បីលើកកំពស់សមត្ថភាព វិជ្ជាជីវៈសម្រាប់សមាជិកសមាគមន៍ ព្រមទាំងរៀបចំដំណើរទស្សនកិច្ចទៅកាន់ អង្គការសារព័ត៌មានអន្តរជាតិនានាផងដែរ។

        ក្នុងឱកាសនេះដែរ សមាគមន៍អ្នកកាសែតវៀតណាមនិងក្លឹបអ្នកកាសែត កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្ត ការ។ តាមនោះ ភាគីទាំងពីរនឹងសហការគ្នា បង្កលក្ខណៈងាយស្រួមសម្រាប់អ្នក កាសែត អ្នកយកព័ត៌មាននៃភាគីទាំងពីរទៅបំពេញបេសកម្មប្រចាំនៅប្រទេស ទាំងពីរ ក៏ដូចជាអ្នកកាសែត អ្នកយកព័ត៌មាននៃប្រទេសទាំងពីរត្រូវបានចូលរួម សកម្មភាពសារព័ត៌មាននានាដែលប្រព្រឹត្តទៅនៅប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ