សមាគមមិត្តភាពបែលហ្ស៊ិក - វៀតណាមប្រឆាំងនឹងសកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងនៅសមុទ្រខាងកើត

(VOVWORLD) - ក្នុងបរិបទដែលចិនកំពុងបង្កើនសកម្មភាពឯកតោភាគីរបស់ខ្លួន នៅសមុទ្រខាងកើត ប្រធានសមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម លោក Pierre Grega នាពេលថ្មីៗនេះបានអះអាងថា សមាគមមិត្តភាពប៊ែលហ្សិក - វៀតណាម គាំទ្រប្រជាជនវៀតណាម ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនសម្ពាធរបស់ខ្លួន ដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី ដែលបានបង្កភាពតានតឹងនៅសមុទ្រខាងកើត ហើយបានរកឃើញយ៉ាងឆាប់ៗ នូវដំណោះស្រាយសម្រាប់ជម្លោះនានានៅសមុទ្រខាងកើត ដោយផ្អែកទៅលើច្បាប់អន្តរជាតិ។

លោក Grega បានគូសបញ្ជាក់ថា សកម្មភាពឯកតោភាគីនាពេលថ្មីៗនេះ ដែលបានបង្កភាពតានតឹងនៅសមុទ្រខាងកើត រួមមាន នាវាប៉ូលីសចិនបានបុកលិចនាវានេសាទវៀតណាម នៅប្រជុំកោះ Hoang Sa ; បង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ខ័ណ្ឌ Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅឯ “ទីក្រុង Shansha” ឯណោះ។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពឯកតោភាគីទាំងនេះ គឺដើរផ្ទុយនឹងគោលការណ៍គ្រឹះស្តីពីការណែនាំការដោះស្រាយបញ្ហានៅសមុទ្រក៏ដូចជាដើរបញ្ច្រាស នឹងសេចក្តីប្រកាសស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០២ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន។ ទន្ទឹមជាមួយគ្នានោះ រឿងហេតុនេះបណ្តាលឲ្យស្ថានភាពសមុទ្រខាងកើត កាន់តែស្មុគស្មាញ ធ្វើអន្តរាយដល់ដំណើរការចរចាររវាងចិននិងអាស៊ាន ដើម្បីទទួលបាន ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) មានលក្ខណៈចាប់បង្ខំខាងច្បាប់។

នៅចំពោះមុខសកម្មភាពជាឯកតោភាគីរបស់ចិននោះ សមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម បានសង្កត់ធ្ងន់ថា អ្នកនេសាទវៀតណាមគួរតែអនុវត្តមុខរបរនេសាទប្រកបដោយសុវត្ថិភាព នៅក្នុងវិសាលភាពនៃប្រទេសខ្លួន។ ភាពតានតឹងនៅសមុទ្រខាងកើតចាំបាច់ត្រូវដោះស្រាយនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ