សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត


សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត - ảnh 1
សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត (Image: VNA)


(VOVworld) – សមាគមរបរនេសាទត្រីវៀតណាមទើបនឹងផ្ញើរឯកសារដល់
ខុទ្ទកាល័យ រដ្ឋាភិបាល ក្រសួងកសិកម្មិនិងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស
គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមស្តីអំពីការដែលចិនបានចេញផ្សាយបទ
ហាមឃាត់នេសាទត្រី នៅសមុទ្រខាងកើត។ តាមនោះ រដ្ឋអំណាចទីក្រុង Haikou
ខេត្ត Hainan ភាគខាងត្បូង ចិនទើបនឹងប្រកាស “ផែនការអនុវត្តការងារគ្រប់
គ្រង់រដូវបិទនេសាទនៅសមុទ្រនៃ ទីក្រុង  Haikou ឆ្នាំ ២០១៥” ក្នុងនោះ ហាមឃាត់រាល់សកម្មភាពនេសាទលើសមុទ្រ​ចាប់ពីម៉ោង ១២ ថ្ងៃទី ១៦ ឧសភា
ឆ្នាំ ២០១៥ ដល់ម៉ោង ១២ ថ្ងៃទី ១ ហីហា ឆ្នាំ ២០១៥ ក្នុង ចម្ងាយពីខ្សែរយៈ
បណ្តោយទី ១២ ដល់តំបន់សមុទ្ររវាងខេត្ត Guangdong និងទីក្រុង Fujian (រួមមានតំបន់មួយចំនួនចំណុះអធិបតេយ្យភាពរបស់វៀតណាម)។ សមាគម
នេសាទត្រី​វៀតណាមបានលើកច្បាស់លាស់ថា៖ កាយវិការនេះរបស់ចិនបាន
ប្រព្រឹត្តទៅក្នុងរយៈពេលច្រើនឆ្នាំដែលរារាំងសកម្មភាពផលិតកម្មលើសមុទ្រ
របស់អ្នកនេសាទ រំលោភពលើអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងសិទ្ធិយុត្តាធិការជាតិចំពោះបណ្ដា
តំបន់សមុទ្ររបស់វៀតណាមតាម អនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។ សមាគមនេសាទត្រីវៀតណាមប្រឆាំងជំទាស់សកម្មភាពដោយឯក
តោភាគីនិងខុសឆ្គងរបស់ចិន។ សេចក្តីសម្រេចនេះរបស់ចិនចាត់ទុកជាមោឃៈ។ សមាគមនេសាទត្រីវៀតណាមស្នើរឲ្យបណ្ដាស្ថាប័នមានសមត្តកិច្ចនាំចេញ
ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់ៗ ដើម្បីបញ្ឈប់សកម្មភាព
នេះរបស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ