សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ី ប្រារព្ធខួប ៤៨ឆ្នាំនៃការបង្រួបបង្រួមជាតិ

(VOVWORLD) - នាថ្ងៃទី ៣០ មេសា សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីបានបើកកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៤៨  នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៣) ខួបលើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ ( ១ ឧសភា ១៨៨៦- ១ ឧសភា ២០២៣)។
សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ី ប្រារព្ធខួប ៤៨ឆ្នាំនៃការបង្រួបបង្រួមជាតិ - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីជូនកម្រងផ្កាអបអរសាទរអតីតយុទ្ធជនក្នុងឱកាសរំលឹកខួបលើកទី ៤៨ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិ។ រូបថត៖ VOV

បន្ទាប់ពីពិធីលើកទង់ជាតិរួច លោក Luu Cong Niem ប្រធានសមាគមអតីតយុទ្ធជនវៀតណាមប្រចាំនៅរុស្ស៊ីបានថ្លែងសុន្ទរកថា រំលឹកឡើងវិញនូវព្រឹត្តិការណ៍រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដោយលើកឡើងពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ; ថ្លែងអំណរគុណចំពោះលោកប្រធានហូជីមិញ និងយុទ្ធជនពលីដែលបានលះបង់ដើម្បីប្រទេសជាតិ។

តាងនាមឲ្យស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ឯកអគ្គរដ្ឋទូត Le Quang Anh បានវាយតម្លៃថា ក្នុងការងាររបស់សហគមន៍វៀតណាមនៅរុស្ស៊ី សមាគមអតីតយុទ្ធជនវៀតណាមតែងតែឈរនៅជួរមុខ និងមានទំនួលខុសត្រូវខ្ពស់បំផុត មានសកម្មភាពជាច្រើនអនុវត្តជាក់ស្តែងឆ្ពោះទៅមាតុភូមិប្រទេសជាតិ។ លោក Le Quang Anh មានបំណងចង់ឲ្យសមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ី បន្តអនុវត្តសកម្មភាពជាច្រើនដើម្បីរួមចំណែកដល់មាតុភូមិប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ