សមាជិកសភារំពឹងទុកជាច្រើនចំពោះប្រធានរដ្ឋសភាជាស្ត្រីដំបូងនេះ

(VOVworld)-បន្ទាប់ពីលោកស្រី Nguyen Thi Kim Ngan ជាប់ឆ្នោតជាប្រធានរដ្ឋ សភាដោយទទួលបានសម្លេងគាំទ្រខ្ពស់នោះ សមាជិកសភាជិការជាច្រើនរូប បានចាត់ទុកនេះជារបត់ថ្មីសម្រាប់សកម្មភាពរបស់រដ្ឋសភានិងរំពឹងទុកថា ក្នុង
ឋានៈថ្មី ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងបំពេញល្អភារកិច្ច ដែលប្រជាជននិងអ្នកបោះឆ្នោតប្រគល់ជូន។ លោក Nguyen Anh Son សមាជិក
សភាមណ្ឌល Nam Dinh បានឲ្យដឹងថា៖

“ខ្ញុំជឿជាក់ថា ដោយបទពិសោធន៍និងប្ញទ្ធនុភាពនយោបាយមោះមុតរួមទាំង ចំណេះដឹងដ៏ជ្រាលជ្រៅនោះ ខ្ញុំជឿជាក់ថា ប្រធានរដ្ឋសភាថ្មីនឹងបំពេញល្អនូវ ភារកិច្ចរបស់ប្រមុខរដ្ឋសភាមួយរូប។​ ព្រមទាំងទទួលយករាល់សមិទ្ធិ បទពិសោធ​និងជោគជ័យរបស់រដ្ឋសភាអាណត្តិទី១៣ដើម្បីបន្តបំពេញល្អបេសកកម្មរបស់ខ្លួន ចំពោះមុខប្រជាជននិងអ្នកបោះឆ្នោតទូទាំងប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ