សមាជិកសភាវៀតណាមពិភាគ្សាអំពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

(VOVworld)-បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី ១វិច្ឆិកា បណ្តាសមាជិកសមាជិការសភាបានពិភាគ្សាលើវិស័យស្នូលចំនួន៣ គឺការរៀប ចំរចនាសម្ព័ន្ធវិនិយោគសាធារណៈឡើងវិញ រៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគា ឡើងវិញ និងរៀបចំរចនាសម្ព័ន្ធបណ្តាអង្គភាពអាជីវកម្មរដ្ឋឡើងវិញ។ នៅទីនេះ សមាជិក សមាជិការ បានទទួលស្គាល់ថា ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញទទួលបានលទ្ធផលដំបូង។ បណ្តា​អង្គភាពអាជីវកម្មរដ្ឋត្រូវបានកែទម្រង់ ដោយប្រមូលផ្តុំលើវិស័យអាជីវកម្មចាំបាច់។ 

សមាជិកសភាវៀតណាមពិភាគ្សាអំពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣

បណ្តាអង្គការឥណទានមានការកែលំអរអំពីលទ្ធភាពសងបំណុល និងធានាសុវត្ថិភាពបំណុលខូច។ ប៉ុន្តែការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញមិនអនុវត្តលោះគ្រប់ជ្រុងជ្រោយនៅឡើយ។  ដើម្បីជម្រុញដំណើរការនេះ ត្រូវប្តេជ្ញា ជំនះពុះពាររាល់ឧបស័គ្គ បង្កើនតម្លាភាពក្នុងការអនុវត្ត។ ស្តីពីបញ្ហាធ្វើភាគហ៊ុនភាវូបនីយកម្មសម្ព័ន្ធ ក្រុមហ៊ុន អគ្គក្រុមហ៊ុន លោក​ Than Duc Nam សមាជិកសភា មណ្ឌល Da Nang បានចាត់ទុកថា៖

        “ចំពោះអគ្គក្រុមហ៊ុនរដ្ឋគឺក្រោយពីធ្វើភាគហ៊ុនវូបនីយកម្មលក់ភាគហ៊ុន១០០% រដ្ឋមិនគួររក្សាទុកភាគហ៊ុនឡើយ។ ទី២គឺត្រូវកសាងរូបសណ្ដានគ្រប់គ្រងរដ្ឋចំពោះ បណ្តាអង្គភាពអាជីវកម្មរដ្ឋនៅសល់ រៀបចំឲ្យស្របនឹងវិស័យ ធ្វើសកម្មភាពរបស់អង្គភាពអាជីវកម្មនីមួយៗ។ ទី៣គឺកសាងផែនការប្រើ ប្រាស់ទុនរបស់រដ្ឋ​ក្រោយពីបានធ្វើភាគហ៊ុនវូបនីយកម្មអង្គភាពអាជីវកម្ម”។

        លើវិស័យរៀបចំរចនាសម្ព័ន្ធវិនិយោគសាធារណៈឡើងវិញ ក្នុងរយៈពេល៣ ឆ្នាំកន្លងទៅ វៀតណាមបានប្រមូលផ្តុំទុនសម្រាប់បណ្តាគំរោងការស្នូល ។ ប៉ុន្តែ ការផ្សព្វផ្សាយក្របខ័ណ្ឌគតិយុតដើម្បីអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធវិនិយោគ សាធារណៈឡើងវិញនៅយឺតយ៉ាវ។ លោក Hoang Dang Quang សមាជិក សភា មណ្ឌល Quang Binh បានស្នើរថា៖

“បន្តការសុក្រិដ្ឋច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធវិនិយោគសាធារណ ឡើងវិញ។ចំពោះមុខ ត្រូវផ្សព្វផ្សាយឯកសារណែនាំអនុវត្តន៍បណ្តាច្បាប់ទាក់ ទិនានា កសាងផែនការមេ ដើម្បីកំណត់ដំណើការ ជំហានជាក់ស្តែង សំដៅបង្ក លក្ខណៈងាយស្រួលសម្រាប់កិច្ចការគ្រប់គ្រងជាដើម”។

ប្រតិកម្មទៅវិញ

ផ្សេងៗ