សមាជិកសភាអាមេរិកវាយតម្លៃខ្ពស់ចំពោះការងារគ្រប់គ្រង COVID-19 របស់វៀតណាម

(VOVWORLD) - សមាជិកសភាលោក Ami Bera បានអបអរសាទរ វៀតណាមលើការគ្រប់គ្រងបានល្អនៃការរីករាលដាល COVID-19។ 
សមាជិកសភាអាមេរិកវាយតម្លៃខ្ពស់ចំពោះការងារគ្រប់គ្រង COVID-19 របស់វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc នៅថ្ងៃទី ២២ ខែឧសភា បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកសភានៃគណៈបក្ស ប្រជាធិបតេយ្យអាមេរិកលោក Ami Bera, ប្រធានអនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិកនិងប្រឆាំងការរីកសាយភាយអាវុធ នៃ គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប។ សមាជិកសភាលោក Ami Bera បានអបអរសាទរវៀតណាមលើការគ្រប់គ្រងបានល្អនៃការរីករាលដាល COVID-19។ សមាជិក សភាលោក Bera បាននិយាយថា អាទិភាពមួយរបស់អនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិក ហើយបុគ្គល់លោកផ្ទាល់គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានសេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខ ការពារជាតិនិងសន្តិសុខដែនសមុទ្រក្នុងតំបន់ដោយគោរពច្បាប់អន្តរជាតិ ផ្អែកលើច្បាប់និងសេរីភាពនាវាចរណ៍រួមទាំងអាកាសចរណ៍ផង។ ក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសមុទ្រខាងកើតនិងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ - អាមេរិក។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត សមាជិកសភារូបនេះ បានលើកឡើងថា សភាអាមេរិកនិងបុគ្គលលោកផ្ទាល់ តែងតែចាប់អារម្មណ៍និងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនានានៅសមុទ្រខាងកើត ដោយប្រឆាំងជំទាស់នឹងសកម្មភាពរំលោភអធិបតេយ្យភាពនិងការដើរបញ្ច្រាស់នឹងច្បាប់អន្តរជាតិនិងបង្ករអស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ