សមាជិកសមាជិការសភាបានវាយតំលៃខ្ពស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

សមាជិកសមាជិការសភាបានវាយតំលៃខ្ពស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា (VOV)

        Vovworld-ក្រោយពេលរដ្ឋសភាបានអនុម័តលើពង្រាងធ្វើវិសោធនកម្ម​រដ្ឋ​
ធម្មនុញ្ញឆ្នាំ១៩៩២ សមាជិកសមាជិការជាច្រើនបានសម្ដែងការស្រុះចិត្តគំនិត​និង​ចាត់ទុកពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានប្រមូលមតិទាំងអស់របស់
សមាជិកសមាជិការសភាលើស្មារតីយល់ដឹងជ្រើសរើសរាល់បញ្ញារបស់ប្រជាជាតិ
ទាំងមូល។ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គម​
របស់​រដ្ឋសភាបានចាត់ទុកថា នេះជាលទ្ធផលនៃការខំប្រឹងប្រែងរបស់ប្រព័ន្ធ​នយោបាយជាមួយស្មារតីការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិការសភា​និងគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោកស្រី Truong Thi Mai បាន​
សង្កត់ធ្ងន់ថា៖

        “ខ្ញុំគិតថាការធ្វើវិសោធនកម្មលើកនេះបានលើកកំរិតទស្សនៈរបស់រដ្ឋ​ធម្មនុញ្ញ​ចំពោះរាល់បញ្ហាទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋដល់បញ្ហាចំណុះវិស័យ​សង្គម។ ចំពោះវិស័យរបស់ខ្ញុំនោះ ខ្ញុំមានអារម្មណ៍នឹងនរចិត្តចំពោះរាល់មាត្រា​ដែលរដ្ឋធម្មនុញ្ញ
បានពិនិត្យធ្វើវិសោធនកម្មរៀបចំឡើងវិញនិងជាមូលដ្ឋានដើម្បីក្រោយនេះផ្សព្វផ្សាយ
ច្បាប់ដែលទាក់ទិន។”

        រីឯសមាជិកសភាមណ្ឌល​ Hai Phong លោក Tran Ngoc Vinh បានវាយ​តំលៃ​ថា៖

        “គណៈតាក់តែងបានប្រមូលមតិដ៏គ្រប់គ្រាន់ ជ្រើសរើសមតិរបស់អ្នកបោះ​ឆ្នោត សមាជិកសមាជិការសភាដាក់ចូលរដ្ឋធម្មនុញ្ញថ្មីនេះ។ នេះជារដ្ឋធម្មនុញ្ញផ្ទុក​នូវ​បញ្ញា
និងជាច្បាប់ដើមដើម្បីក្រោយនេះសុក្រិដ្ឋច្បាប់ផ្សេងៗឲ្យសមស្រប​នឹង​ស្ថានភាពថ្មី
នាបច្ចុប្បន្នដើម្បីពង្រឹងការពារប្រទេសជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។”

        ឆ្ពោះទៅគោលដៅឆ្លើយតបនឹងសំណូមពរបើកទ្វាសមាហរណកម្មប្រទេស​ជាតិ ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នេះសមស្របនឹង​បំណងប្រាថ្នា
ឆ័ន្ទះរបស់ប្រជាជនទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ