សមាជិកអចិន្ត្រៃគណៈលេខា Le Hong Anh ៖បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ការងារឃោសនានិងអប់រំ

(VOVworld) - នាថ្ងៃទី៣០ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈកម្មា
ធិការឃោសនានិងអប់រំមជ្ឈឹមបានរៀបចំសន្និសីទទូទាំងប្រទេសអំពីការបូកសរុប
កិច្ចការឃោសនានិងអប់រំក្នុងឆ្នាំ២០១៤ និងដំណើរការភារកិច្ចក្នុងឆ្នាំ២០១៥។
លោក Le Hoang Anh សមាជិកអចិន្ត្រៃគណៈលេខា និងលោក Dinh The Huynh
លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនានិងអប់រំ បានធ្វើជា
សហអធិបតីនៅសន្និសីទនេះ។

សមាជិកអចិន្ត្រៃគណៈលេខា Le Hong Anh ៖បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ការងារឃោសនានិងអប់រំ - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខា Le Hong Anh ថ្លែងមតិនៅសន្និសីទ


លោក Le Hong Anh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៥ ផ្នែកឃោសនានិងអប់រំត្រូវ
ប្រមូលផ្ដុំឃោសនាអំពីដំណើរការត្រៀមរៀបចំសំរាប់មហាសន្និបាតបក្សភាគ
គ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។លោក
Le Hong Anh បានសំណូមពរបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀតវិធីសាស្ត្រនៃ
ការងារឃោសនាជាពិសេសគឺការងារឃោសនាបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមអនុវត្តគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណា ដោះ
ស្រាយការលំបាកសំរាប់ផ្នែកផលិតកម្មអាជីវកម្ម ស្ដាឡើងវិញអត្រាកំណើន
និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី
រូបសណ្ឋានកំណើន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ