សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧

(VOVWORLD) - ការសន្ទនា Shangri-la ឬហៅថា សន្និសីទកំពូលសន្តិសុខ អាស៊ីឆ្នាំ ២០១៧ នឹងបើកជាផ្លូវការនាថ្ងៃទី ២ មិថុនា ហើយអូសបន្លាយក្នុងរយៈ ពេល ៣ ថ្ងៃ។ គឺជាវាទិកាសន្ទនាប្រចាំឆ្នាំ ការសន្ទនា Shangri-la ឆ្នាំ ២០១៧ នឹង ប្រមូលផ្តុំពិភាក្សាអំពីបញ្ហាសន្តិសុខក្តៅគគុកក្នុងតំបន់ ជាពិសេសគឺសន្តិសុខនៅ សមុទ្រខាងកើត ក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់មានបំរ៉ែបំរួកស្មុគស្មាញនា ពេលថ្មីៗនេះ។ 
សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧ - ảnh 1 សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧

(VOVworld) – ការសន្ទនា Shangri-la ឬហៅថា សន្និសីទកំពូលសន្តិសុខ អាស៊ីឆ្នាំ ២០១៧ នឹងបើកជាផ្លូវការនាថ្ងៃទី ២ មិថុនា ហើយអូសបន្លាយក្នុងរយៈ ពេល ៣ ថ្ងៃ។ គឺជាវាទិកាសន្ទនាប្រចាំឆ្នាំ ការសន្ទនា Shangri-la ឆ្នាំ ២០១៧ នឹង ប្រមូលផ្តុំពិភាក្សាអំពីបញ្ហាសន្តិសុខក្តៅគគុកក្នុងតំបន់ ជាពិសេសគឺសន្តិសុខនៅ សមុទ្រខាងកើត ក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់មានបំរ៉ែបំរួកស្មុគស្មាញនា ពេលថ្មីៗនេះ។

សន្និសីទកំពូលសន្តិសុខអាស៊ីឬត្រូវបានស្គាល់ដល់ឈ្មោះ «ការសន្ទនា Shangri-la» គឺជាវេទិកាសន្តិសុខអន្តរដ្ឋាភិបាលដែលប្រារព្ធឡើងជារៀលរាល់ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IIS) អង្គការពិគ្រោះយោបល់ឯករាជ្យមួយ។ សន្និសីទមានការចូលរួមនៃបណ្ដារដ្ឋមន្ត្រីការពារជាតិនិងមជ្ឈដ្ឋាន ឧត្តមសេនីយ៍ជាន់ខ្ពស់មកពីប្រទេសចំនួន ២៨ នៅអាស៊ី-ប៉ាស៊ីហ្វិក។ នៅវេទិកា Shangri-la លើកទី ១៦ នេះ រដ្ឋមន្ត្រីការពារជាតិនិងមន្ត្រីជាន់ខ្ពស់នៃប្រទេស ចំនួន ៥០ លើពិភពលោកបានអញ្ជើញចូលរួម។

        កាលៈទេសៈក្នុងតំបន់មានការសាកល្បងជាច្រើន

        នាពេលថ្មីៗនេះ តំបន់អាស៊ីមានបំរ៉ែបំរួលជាច្រើនដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភ។ ឧបទ្វីបកូរ៉េតានតឹងឡើងៗដោយរាល់ការធ្វើសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គ្រោះអាសន្ន ភេរវកម្មនៅអាស៊ី-អាគ្នេយ៍ បញ្ហាសន្តិសុខលើបណ្ដាញអ៊ីនធឺណែត ជាពិសេគឺស្ថានភាពនៅសមុទ្រខាងកើតកំពុងតានតឹងឡើងៗដោយរាល់សកម្មភាពយាម ល្បាតនិងការធ្វើសមយុទ្ធនៃភាគីទាក់ទិននានា។ នាថ្ងៃទី ២៥ ឧសភា កន្លងទៅប៉េកាំងស្រាប់តែបានឡើងសម្លេងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការបញ្ជូននាវាពិឃាដ USS Dewey របស់អាមេរិកឈានទៅកាន់ថ្មប៉ប្រះទឹក Vanh Khan ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនិងកោះសិប្បនិម្មិតដែលចិនបានកសាងខុសច្បាប់។ ដល់ថ្ងៃទី ២៨ ឧសភា ក្រសួងការបរទេសចិនក៏បានសម្តែងទស្សនៈរបស់ ខ្លួនចំពោះការដែល ក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានចេញសេចក្តីថ្លែងការណ៍រួមដែលសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំង អំពាវនាវអោយគ្មានកងទ័ព «បណ្ដាតំបន់ជំលោះ»។ ប៉េកាំងបានប្រកាសថា៖ G7 គប្បីបញ្ឈប់នាំចេញ «អត្ថាធិប្បាយគ្មានការទទួលខុសត្រូវ» ភ្លាមមួយរំពេច។

        ស្ថានភាពសន្តិសុខក្នុងតំបន់ស្មុគស្មាញពីយូរយាណាស់មកហើយ ឥឡូវនេះ កាន់តែតានតឹងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ មានការសាកល្បង ជាច្រើនដែលប្រទេសពាក់ព័ន្ធនានាគប្បីមានដំណោះស្រាយជាក់ស្តែង។ ចំពោះ សភាពការណ៍នោះ វេទិកា Shangri-la ឆ្នាំ ២០១៧ ផ្តោតសំខាន់ទៅលើការ ពិភាក្សារាល់ខ្លឹមសារស្នូលដូចជា៖ ការរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ដោយឈរលើ ការកំណត់ ការលាកល្បងថ្មីចំពោះការដោះស្រាយវិបត្តិនៅអាស៊ី-ប៉ាស៊ីហ្វិក ការ ផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនិងគោលនយោបាយការពារជាតិ ការកសាង គ្រឹះស្ថានរួមខាងសន្តិសុខក្នុងតំបន់និងបណ្ដាការគំរាមកំហែងលើពិភពលោក ទាំងមូល។

សមុទ្រខាងកើតបន្តជាបញ្ហាក្តៅគគុកនៅការសន្ទនា Shangri-la ឆ្នាំ ២០១៧ - ảnh 2  សមុទ្រខាងកើតនៅជាបញ្ហាក្តៅគគុកនៅវេទិកា Shangri-la ឆ្នាំ ២០១៧

        សមុទ្រខាងកើតនៅជាបញ្ហាក្តៅគគុកនៅវេទិកា Shangri-la ឆ្នាំ ២០១៧

        ក្នុងរយៈពេលកន្លងទៅ ប៉េកាំងបានកសាងកោះសិប្បនិមិត្តជាច្រើនលើបណ្ដាកោះផ្កាថ្មក្នុងតំបន់សមុទ្រជំលោះដែលប្រទេសផ្សេងៗទៀតក៏អះអាងនូវអធិបតេយ្យភាព។ រហូតមកដល់ពេលនេះ អាមេរិកបានសម្តែងទស្សនៈរបស់ខ្លួនចំពោះបញ្ហានេះ។ រដ្ឋអំណាចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការដែលចិនកសាងកោះសិប្បនិមិត្ត ព្រមទាំងអាមេរិកក៏ខ្នះខ្នែងកសាងទំនាក់ទំនងជាមួយប្រទេសអាស៊ី-អាគ្នេយ៍ផ្សេងៗដែលមានជំលោះអធិបតេយ្យភាពជាមួយចិនផងដែរ។ សហរដ្ឋអាមេរិកបានសន្យានឹងធានាសេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើតទៀតផង។ ឆ្លើយតវិញកាយវិការរបស់អាមេរិកចិនជានិច្ចកាលអះអាងរួមដំណើរជាមួយអាស៊ានក្នុងការរក្សាសន្តិភាពនៅតំបន់សមុទ្រពោលខាងលើដោយគ្មានការធ្វើអន្តរាគមន៍របស់អាមេរិកទេ។

        ប៉ុន្តែ គិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាន់ ដំណែង យុទ្ធសាស្ត្រផ្លាស់ប្តូរការយកចិត្តទុកដាក់ខាងនយោបាយរបស់អាមេរិក នៅអាស៊ីប្រហែលជាទៅតាមការទាក់ទងតាមបែបផ្សេង។ បណ្ដាយុទ្ធសាស្ត្ររបស់លោក Donald Trump មិនតម្រង់ទៅលើយោធាទេ ហើយយកចិត្តទុកដាក់ដល់សេដ្ឋកិច្ចតាមរយៈរាល់កិច្ចសន្យារឹតបន្តឹងរបងសេដ្ឋកិច្ចទៅលើចិនរាំងស្កាត់ចិន

អភវិឌ្ឍន៍សំដៅធានាឲ្យផលប្រយោជន៍របស់មហាអំណាចនេះក្នុងពាណិជ្ជកម្មសេរីនៅអាស៊ី-ប៉ាស៊ីហ្វិក។ រួមជាមួយគ្នានោះ គោលនយោបាយការពារជាតិរបស់លោក Donald Trump នៅអាស៊ីក៏ប្រមូលផ្តុំទៅលើការកសាងកំលាំងកងទ័ពជើងទឹកធំមួយក្នុងតំបន់។

        ក្នុងកាលៈទេសៈនោះ ការសន្ទនា Shangri-la ឆ្នាំ ២០១៧ ទាក់ទាញការចូល រួមរបស់មន្ត្រីជាន់ខ្ពស់ មជ្ឈដ្ឋានអ្នកកំណត់គោលនយោបាយ អ្នកស្រាវជ្រាវនិង តំណាងនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិជាច្រើនកុះករ។ ជាពិសេស រដ្ឋមន្ត្រីការពារ ជាតិអាមេរិក លោក James Mattis ចូលរួមព្រឹត្តិការណ៍នេះជាលើកដំបូង ហើយ មានបទសន្ទរកថាដែលនឹងបំភ្លឺច្បាស់ថែមទៀតនូវគោលនយោបាយធ្វើអន្តរគមន៍ លើវិស័យសន្តិសុខ-ការពារជាតិរបស់រដ្ឋាភិបាលអាមេរិកចំពោះអាស៊ី-ប៉ាស៊ីហ្វិក។ Shangri-la ឆ្នាំ ២០១៧ ត្រូវបានរងចាំនឹងរកឃើញបានវិធានការណ៍មួយ ប្រកបដោយប្រសិទ្ធភាពដើម្បីធានាឲ្យបានសន្តិសុខដោយឈរលើច្បាប់អន្តរជាតិនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក និយាយដោយឡែក និងលើពិភពលោក និយាយរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ