សម្ព័ន្ធក្រុមហ៊ុន Novatek ចាប់អារម្មណ៍លើគម្រោងថាមពលឧស្ម័នរបស់វៀតណាម

(VOVWORLD) - បច្ចុប្បន្ននេះ Novatek កំពុងអនុវត្តន៍គម្រោងរួមបញ្ចូលគ្នាមួយ ដើម្បីសាងសង់រោងចក្រថាមពល ដែលមានសមត្ថភាព ១,៥ GW ហើយ បច្ចុប្បន្នមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងរោងចក្រថាមពលឧស្ម័ន (LNG) នៅវៀតណាម។
សម្ព័ន្ធក្រុមហ៊ុន Novatek ចាប់អារម្មណ៍លើគម្រោងថាមពលឧស្ម័នរបស់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុន Novatek។ រូបថត៖ VGP/Phan Trang

នាថ្ងៃទី ២០ មីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុន Novatek ដែលជាសហគ្រាសផលិតឧស្ម័នធម្មជាតិឯករាជ្យដ៏ធំបំផុតរបស់រុស្ស៊ី ដើម្បីផ្លាស់ប្តូរដំណោះស្រាយបញ្ហាទាក់ទងនឹងការចូលរួមរបស់ Novatek ក្នុងគម្រោងស្តីពីការប្រើប្រាស់ឧស្ម័នធម្មជាតិរាវក្នុងទឹកដីវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី E.N.Golm នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម Novatek តំណាងសម្ព័ន្ធក្រុមហ៊ុន Novatek មានប្រសាសន៍ថា បច្ចុប្បន្ននេះ Novatek កំពុងអនុវត្តន៍គម្រោងរួមបញ្ចូលគ្នាមួយ ដើម្បីសាងសង់រោងចក្រថាមពល ដែលមានសមត្ថភាព ១,៥ GW ហើយ បច្ចុប្បន្នមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងរោងចក្រថាមពលឧស្ម័ន (LNG) នៅវៀតណាម។

លោកអនុរដ្ឋមន្ត្រី Nguyen Sinh Nhat Tan បានផ្តល់ព័ត៌មានបន្ថែម និងក្រើនរំលឹកជាមួយវិនិយោគិន នៅពេលអនុវត្តន៍គម្រោងប្រើប្រាស់ឧស្ម័នធម្មជាតិរាវ ហើយមានបំណងថា ភាគី Novatek នឹងអនុវត្តន៍គម្រោង រោងចក្រថាមពលអគ្គិសនីយ៉ាងឆាប់ៗខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ