សម្ព័ន្ធក្រុមហ៊ុន Tata របស់ឥណ្ឌាវាយតំលៃវៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់

សម្ព័ន្ធក្រុមហ៊ុន Tata របស់ឥណ្ឌាវាយតំលៃវៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់ - ảnh 1
(រូបថត៖ ndtv.com)

(VOVworld) - វៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់ដែលត្រូវការជ្រៀតចូល
បើកទូលាយអាជីវកម្មចំពោះក្រុមហ៊ុនចំនួន៧ចំណុះសម្ព័ន្ធក្រុមហ៊ុន Tata Sons។
អ្នកនាំពាក្យសម្ព័ន្ធក្រុមហ៊ុននេះបានមានប្រសាន៍ដូច្នេះក្នុងការឆ្លើយសម្ភាស៍ដែល
ត្រូវបានចុះផ្សាយលើកាសែត The Economic Times និង International Business Times
របស់ឥណ្ឌា។តាមសម្ព័ន្ធក្រុមហ៊ុនេះថា វៀតណាមនិងមីយ៉ាន់ម៉ាមានខឿនសេដ្ឋកិច្ច
កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិមាណប្រជាជនដែលមានកំរិតចំណូល មធ្យមកាន់
តែច្រើនឡើងយ៉ាងខ្លាំងក៏ដូចជានឹងទទួលបានការជះឥទ្ធិពលដ៏សកម្មពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗនិងការកាត់បន្ថយពន្ធគយ។កត្តាទាំងនេះ
ធ្វើឲ្យប្រទេសទាំងពីរពោលខាងលើក្លាយទៅជាទីផ្សារសំខាន់ចំពោះក្រុមហ៊ុន
នានាដែលមានគោលបំណងទាក់ទងជាមួយទីផ្សារអាស៊ានក៏ដូចជាទីផ្សារពិភព
លោក។
សម្ព័ន្ធក្រុមហ៊ុន Tata ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៦៨ ហើយកំពុងធ្វើអាជីវ
កម្មនៅប្រទេសជាង១០០។ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ ក្រុមហ៊ុនកូនៗរបស់ Tata
 ទទួលបានប្រាក់ចំណេញឡើងដល់ទៅជិត១០៩ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ