សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ HSBC ៖ តំលៃប្រាក់ពាណិជ្ជកម្មសរុបរបស់វៀតណាមអាចកើន ១៨៧%

នាថ្ងៃទី ១០ កក្កដា តាមរបាយការណ៍ស្តីពីការតភ្ជាប់ពាណិជ្ជកម្មទូទាំងពិភពលោក របស់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ HSBC សន្និដ្ឋានថា៖ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ តំលៃប្រាក់ពាណិជ្ជកម្មសរុបរបស់វៀតណាមអាចកើន ១៨៧% ។ ត៏តាមរបាយការណ៍
របស់ HSBC ឲ្យដឹងថា៖ កំរិតទុកចិត្តនៃអង្គភាពអាជីវកម្មបរទេសនៅវៀតណាមនៅតែ
ស្ថិតនៅកំរិតខ្ពស់និងស្ថិរភាព។ ការស្ទង់មតិឲ្យដឹងថា៖ បណ្ដាដៃគូរនាំចេញធំរបស់
វៀតណាមរួមមាន៖ អាមេរិក ជប៉ុន ចិននិងអាលឺម៉ង់។ សកម្មភាពនាំចេញទៅបណ្ដា
ទីផ្សារនេះកើនយ៉ាងខ្លាំង ក្នុងនោះ អាមេរិកគឺជាទីផ្សារធំបំធុត។ ដៃគូរនាំចូលសំខាន់
របស់វៀតណាមគឺ ចិន កូរ៉េខាងត្បូង សិង្ហបុរីនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ