សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភានៅជប៉ុន

សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភានៅជប៉ុន - ảnh 1
សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភានៅជប៉ុន (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ កក្កដា សម្ព័ន្ធភាពគណៈបក្សកាន់អំណាចរបស់
នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe រួមមានគណៈបក្សប្រជាធិបតេយ្យសេរី
 (LDP) និងគណៈបក្ស សច្ចៈយុត្តិធម៌ថ្មី (Komeito) ដណ្តើមបានជ័យជំនះក្នុង
ការបោះឆ្នោតព្រឹទ្ធសភានៃប្រទេស នេះ កាលពីថ្ងៃទី ១០ កក្កដា ដោយមាន
អាសនៈចំនួន ៥៥ ក្នុងចំណោមអាសនៈសរុបចំនួន ១២១ ដែលត្រូវបោះឆ្នោត
ឡើងវិញ។ គណៈបក្សសច្ចៈយុត្តិធម៌ថ្មីដណ្តើមបានអាសនៈចំនួន ១៤ នៅ
ព្រឹទ្ធសភា។ ថ្លែងមតិបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស
 នាយករដ្ឋមន្ត្រីជប៉ុន លោក  Abe បានប្រកាសថា៖ លទ្ធផលនៃការបោះ
ឆ្នោតនេះបានបង្ហាញនូវទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះរដ្ឋាភិបាល
កាន់អំណាច។ លោកបានសន្យាថា៖ នាពេលខាងមុខរដ្ឋាភិបាលជប៉ុននឹង
ប្រមូលផ្តុំទៅលើការរៀបចំយុទ្ធសាស្ត្រគោលនយោបាយហិរញ្ញវត្ថុសំដៅនាំខឿន
សេដ្ឋកិច្ចធំទី៣ លើពិភពលោកឈានចូលដំណាក់កាលស្ថិរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ