សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី

សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី - ảnh 1
សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដឹកនាំដោយលោក Tony Abbott បានជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី (Image: Vietnam+)

(VOVworld) – សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដឹកនាំដោយលោក Tony Abbott បានជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ៧
កញ្ញា។ តាមលទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ៊ូស្ត្រាលី (AEC) បានប្រកាសថា៖ សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដណ្តើម បានអាសនៈចំនួន ៩០ ក្នុងចំណោមអាសនៈចំនួន ១៥០​ ក្នុងរដ្ឋសភាអ៊ូស្ត្រាលី។ ក្នុងពេលនោះ គណៈបក្ស
ពលកររបស់នាយករដ្ឋមន្ត្រីកាន់អំណាច លោក Kevin Rudd គ្រាន់តែទទួលបាន
អាសនៈចំនួន ៥៥។ ជ័យជំនេះរបស់សម្ព័ន្ធភាព​គណៈបក្សសេរីភាពជាតិបានបញ្ចប់
រយៈពេល ៦ ឆ្នាំ កាន់អំណាចជាបន្តបន្ទាប់ របស់គណៈបក្សពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ