សម្ព័ន្ធភាពប្រឆាំងភេរវកម្មជួបប្រជុំនៅ Riyadh

សម្ព័ន្ធភាពប្រឆាំងភេរវកម្មជួបប្រជុំនៅ Riyadh - ảnh 1
មេបញ្ជាការកងទ័ពនៃប្រទេសចំនួន៣៩ជួបប្រជុំនៅទីក្រុង​ Riyadh (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៧ មិនា មេបញ្ជាការកងទ័ពនៃប្រទេសចំនួន៣៩បានជួប
ប្រជុំនៅរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអូឌីតដើម្បីពិភាគ្សាអំពីផែនការបង្កើតសម្ព័ន្ធ
ភាពប្រឆាំងភេរវកម្មដែលត្រូវបានបំផុសដោយអារ៉ាប់ប៊ីសាអូឌីត។តាមសេចក្ដី
ប្រកាសមុននេះរបស់ប្រទេសម្ចាស់ផ្ទះ សមាជិកនានាក្នុងសម្ព័ន្ធភាពនេះនឹង ចែក
រំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ប្រឆាំងសតិអារម្មណ៍អំពើហឹង្សានិងដាក់
ពង្រាយកងទ័ពក្នុងករណីបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងមុខសញ្ញាជ្រុលនិយម។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន ឧត្តមសេនីយ៍អារ៉ាប់ប៊ីសាអូឌីត Ahmed
 Al Assiri បានឲ្យដឹងថា សម្ព័ន្ធភាពនេះនឹងធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃសេចក្ដី
សំរេចចិត្តនិងអនុសញ្ញានានារបស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ