សម្ព័ន្ធភាពអន្តរជាតិសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការដណ្តើមទីតាំងយុទ្ធសាស្ត្រឡើងវិញ


សម្ព័ន្ធភាពអន្តរជាតិសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការដណ្តើមទីតាំងយុទ្ធសាស្ត្រឡើងវិញ - ảnh 1
សម្ព័ន្ធភាពអន្តរជាតិសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការដណ្តើមទីតាំងយុទ្ធសាស្ត្រឡើងវិញ (Image: VNA)

(VOVworld) -  សម្ព័ន្ធភាពកងទ័ពអន្តរជាតិប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) គាំទ្រផែនការយោធានិងនយោបាយរបស់អ៊ីរ៉ាក់សំដៅដណ្តើម
យកឡើងវិញទីក្រុង ដែល IS ទន្ទ្រានកាន់កាប់ ជាពិសេសគឺទីក្រុង Ramadi។
ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីការបរទេស
ចំណុះសម្ព័ន្ធភាព កងទ័ពអន្តរជាតិប្រឆាំង IS ដែលបានប្រារព្វធ្វើនារសៀល
ថ្ងៃទី ២ មិថុនា នៅទីក្រុង ប៉ារីស (បារាំង) អនុរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Anthony Blinken បានអះអាង ថា៖ នេះគឺជាផែនការដ៏ត្រឹមត្រូវដែល
សមស្របនឹងស្ថានភាពនាបច្ចុប្បន្ននៅអ៊ីរ៉ាក់។ ក្នុងពេលនោះ រដ្ឋមន្ត្រីការ
បរទេសបារាំង លោក Laurent Fabius បានចាត់ទុកថា៖ ការ ប្រយុទ្ធប្រឆាំង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ