សម្ព័ន្ធភាពអារ៉ាប់ប្រកាសគាំទ្រយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅ Yemen

សម្ព័ន្ធភាពអារ៉ាប់ប្រកាសគាំទ្រយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅ Yemen  - ảnh 1
សម្ព័ន្ធភាពអារ៉ាប់ប្រកាសគាំទ្រយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅ Yemen (Image: VNA)


(VOVworld) – សេចក្តីថ្លែងការណ៍ពោលខាងលើត្រូវបានអគ្គលេខាធិការសម្ព័ន្ធភាព
អារ៉ាប់ (AL) លោក  Nabil al Arabi នាំចេញ នាថ្ងៃទី ២៦ មិនា នៅសន្និសីទរដ្ឋមន្ត្រីការ បរទេសបណ្ដាប្រទេសអារ៉ាប់ដែលកំពុងប្រព្រឹត្តទៅនៅអេហ្ស៊ីប។ នាថ្ងៃដដែល រដ្ឋមន្ត្រី ការបរទេសទួរគីបានចេញសេចក្កីថ្លែងការណ៍ស្តីអំពីការគាំទ្រយុទ្ធនាការយោធារបស់ អារ៉ាប៊ីសាអូឌីតប្រឆាំងកំលាំង Houthi នៅ Yemen​ ព្រមទាំង អំពាវនាវឲ្យក្រុមពួក ឧទ្ទាមនេះនិងបណ្ដាអានុភាពឧប្ថម្ភនៅបរទេសបញ្ចប់សកម្មភាពគំរាមកំហែងសន្តិភាព និងសន្តិសុខក្នុងតំបន់។ ពីទីក្រុងឡុង ក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា៖ ប្រទេសនេះគាំទ្រសេចក្តីសម្រេចរបស់អារ៉ាប៊ីសាអូឌីតនិងបណ្ដាប្រទេសនៅឈូង សមុទ្រពែក្យក្នុងការធ្វើអន្តរាគមយោធានៅ Yemen​។ ទន្ទឹមឹនងនោះ ក្រសួងការ បរទេសអង់គ្លេសបានឲ្យដឹងថា៖ ដំណោះស្រាយសំរាប់វិបត្តិនេះត្រូវជាវិធានការ
នយោបាយ។ ក្នុងពេលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការ បរទេសនិងសន្តិសុខសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini  បានចាត់
ទុកថា៖ សកម្មភាពយោធាមិនជាវិធានការសំរាប់វិបត្តិនៅ Yemen​ ទេ។ អ៊ីរ៉ាក់ក៏បាន ប្រឆាំងជំទាស់យុទ្ធនាការពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ