សម្ព័ន្ធអារ៉ាប់ថ្កោលទោសការវាយប្រហាររបស់ជនជាតិជ្វីហ្វមកលើព្រះវិហារក្នុងក្រុងយេរូសាឡឹម

(VOVWORLD) - សម្ព័ន្ធអារ៉ាប់ (AL) នៅថ្ងៃទី ៣ ខែកុម្ភៈបានថ្កោលទោសការវាយប្រហារទៅលើអ្នកតាំងលំនៅរបស់ជនជាតិជ្វីហ្វ លើព្រះវិហារមួយនៅក្នុងទីក្រុងចាស់នៃក្រុងយេរូសាឡឹមត្រូវការទន្ទ្រានកាន់កាប់។ 
សម្ព័ន្ធអារ៉ាប់ថ្កោលទោសការវាយប្រហាររបស់ជនជាតិជ្វីហ្វមកលើព្រះវិហារក្នុងក្រុងយេរូសាឡឹម - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែលហុំព័ទ្ធកន្លែងកើតហេតុនៃការបាញ់ប្រហារក្នុងសង្កាត់ Silwan ជិតទីក្រុងចំណាស់នៃក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃទី ២៨ មករា (ប្រភព៖ AFP/TTXVN)

អ្នកតាំងលំនៅជនជាតិជ្វីហ្វជ្រុលនិយមចំនួនបីនាក់បានសម្រុកចូលទៅក្នុងព្រះវិហារ ជាកន្លែងដែលព្រះយេស៊ូវត្រូវបានគេរាយការណ៍ថា រងទារុណកម្ម និងកាត់ទោសប្រហារជីវិតនៅ លើឈើឆ្កាង ដែលមានទីតាំង នៅក្នុងបរិវេណទីក្រុងចំណាស់នៃក្រុងយេរូសាឡឹម ដោយបានវាយកម្ទេចរូបសំណាកព្រះយេស៊ូវ ហើយដុតកន្លែងនេះ។

ជំនួយការអគ្គលេខាធិការ AL ទទួលបន្ទុកកិច្ចការប៉ាឡេស្ទីន លោក Saeed Abu Ali បាននិយាយថា ភាគីអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះការរំលោភបំពាន លើទីតាំងពិសិដ្ឋរបស់មូស្លីម និងគ្រិស្តសាសនានៅប៉ាឡេស្ទីនជាទូទៅ និងនៅទីក្រុង ហ្សេរុយសាឡឹមនិយាយដោយ ឡែក។ លោកបានអំពាវនាវឲ្យជនប្រព្រឹត្តអំពើបំផ្លិចបំផ្លាញព្រះវិហារនេះត្រូវនាំខ្លួនមកកាត់ទោស និងអនុវត្តច្បាប់អន្តរជាតិដើម្បីការពារទីតាំងសាសនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ