សមយុទ្ធការពារដែនអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់ណាតូនៅអឺរ៉ុប

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងចាប់ផ្តើមធ្វើសមយុទ្ធដាក់ពង្រាយកងទ័ពជើងអាកាសនៅទ្វីបអឺរ៉ុប នៅថ្ងៃទី ១២ ខែមិថុនា ដែលត្រូវបានវាយតម្លៃថាជាសមយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអង្គការនេះ។ 
សមយុទ្ធការពារដែនអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់ណាតូនៅអឺរ៉ុប - ảnh 1យន្តហោះ Airbus A 400 M MRT ចាក់សាំងឲ្យយន្តហោះចម្បាំង Tornado ក្នុងសមយុទ្ធកម្លាំងឆ្លើយតបរហ័សរបស់អង្គការណាតូក្នុងទីក្រុង Munster អាល្លឺម៉ង់។ រូបថតឯកសារ៖ AFP/VNA

សមយុទ្ធ "Air Defender 23" (ការពារដែនអាកាស២៣) បានប្រព្រឹត្តិទៅក្នុងរយៈពេល ១០ ថ្ងៃ ដោយមានការចូលរួមពីយន្តហោះយោធាចំនួន ២២០គ្រឿង មកពីប្រទេសសមាជិកនិងដៃគូចំនួន ២៥។ សមយុទ្ធនេះរួមមានការហ្វឹកហ្វឺនប្រយុទ្ធ និងយុទ្ធវិធី ដែលត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆេក អេស្តូនី និងឡាតវី។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាឡឺម៉ង់ លោកស្រី Amy Gutmann បានឲ្យដឹងថា សមយុទ្ធនេះមានលក្ខណៈស្វ័យការពារ ដោយឆ្លុះបញ្ចាំងពីស្មារតីនៃសម្ព័ន្ធមិត្ត និងកម្លាំងរបស់អង្គការណាតូតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ឧត្តមសេនីទោ Michael Loh មេបញ្ជាការកងឆ្មាំជាតិអាកាសអាមេរិក (ANG) បានឲ្យដឹងថា សមយុទ្ធនេះគឺសំដៅពង្រឹងវត្តមានរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជាផ្តល់ការហ្វឹកហ្វឺនក្នុងទ្រង់ទ្រាយធំជាង បើធៀបនឹងសមយុទ្ធដែលបានកើតឡើងនៅលើទ្វីបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ