សម័យប្រជុំគណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីលើកទី២។

សម័យប្រជុំគណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីលើកទី២។ - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang


        VOV-នាព្រឹកថ្ងៃទី៧មិនានៅក្រុងហាណូយ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី​
សេដ្ឋកិច្ចអាស៊ាន​លើកទី១៩ (ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មិនា)​បានប្រព្រឹត្តទៅ
សម័យ​ប្រជុំលើកទី២គណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី។​
សម័យប្រជុំ​ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu
Huy Hoang និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី
Dato Sri Mustapa Mohamed ធ្វើសហអធិបតី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង
ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា៖

        “ក្រោយសម័យប្រជុំលើកទី១នាខែវិច្ឆកាឆ្នាំ២០០៩មក ទំនាក់ទំនង​
សហប្រតិបត្តិការ​​លើគ្រប់វិស័យរវាងវៀតណាមនិងម៉ាឡេស៊ីអំពីនយោបាយ​សេដ្ឋកិច្ចពាណិជ្ជកម្មបានមាន​ជំហានអភិវឌ្ឍន៍ថ្មីគួរឲ្យកត់សម្គាល់។ ទំនាក់ទំនង​នយោបាយរវាងវៀតណាមនិងម៉ាឡេស៊ី​កំពុងប្រព្រឹត្តទៅដ៏ល្អប្រសើរនិងបាន កត់សម្គាល់ដោយបណ្ដាដំណើរទស្សនកិច្ចនិងជំនួប​សន្ទនារវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បាន​ផ្លាស់ប្តូរ​
ដំណើរទស្សន​កិច្ច​ការងារថ្នាក់ក្រសួងផ្នែក ទំនាក់ទំនងរវាងប្រទេសទាំងពីរ
បន្តបាន​បង្កើន​ថែម​ទៀតក្នុងឆ្នាំ២០១៣ក្នុងពេលយើងរំលឹកខួបអនុស្សាវរីយ៍
លើកទី៤០ទិវាបង្កើត​ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ