សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក


សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក - ảnh 1
សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក (Image: VNA)

(VOVworld) – សម័យប្រជុំជាប្រចាំឆ្នាំនៃគណៈកម្មាធិការអាស៊ានប្រចាំនៅ
វ៉ាស៊ីនតោន អាមេរិក(ACW) បានប្រព្រឹត្តទៅនាថ្ងៃទី ២២ មិនា ក្រោមអធិបតី
របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក  Pham Quang Vinh។
 ចូលរួម សម័យប្រជុំលើកនេះមានឯកអគ្គរដ្ឋទូតប្រទេសជាសមាជិកអាស៊ាន
ទាំង ១០ និង មន្ត្រីការទូតអាមេរិកមួយចំនួន។ សម័យប្រជុំប្រមូលផ្តុំពិភាក្សា
អំពីលទ្ធផលដែល ភាគីទាំងពីទទួលបាននៅសន្និសីទជាន់ខ្ពស់អាស៊ាន-
អាមេរិកនៅ Sunnylands រដ្ឋ California សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេស
អាស៊ាននៅទីក្រុងវៀងច័ន្ទរបស់ ឡាវ និងបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន
ផ្សេងៗទៀត។ ថ្លែងមតិនៅនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានចាត់
ទុកថា៖ អាស៊ាននិងអាមេរិកគប្បី សហការយ៉ាងស្អិតរមួត ធានាទំនាក់ទំនង
ប​ន្តអភិវឌ្ឍន៍ស៊ីជម្រៅនៅរដអំណាច អាណត្តិជាបន្ទាប់បង្កើនកិច្ចសហប្រតិ
បត្តិការធានាសន្តិភាពស្ថរិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ជាពិសេគឺសន្តិសុខ
សុវិត្ថភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោក Pham Quang
 Vinh បានស្នើរឲ្យភាគីអាមេរិកបង្កើនការជួយឧបត្ថម្ភថែមទៀតការកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាជំរុញអនុវត្តការផ្តើមគំនិតផ្សាភ្ជាប់
អាស៊ាននិងអាមេរិក។

        រីឯកភាគីអាមេរិកវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel
 Russel បានអះអាងថា៖ អាមេរិកប្តេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ជា មួយអាស៊ានឲ្យបានខ្លាំងក្លាថែមទៀត គាំទ្រអាស៊ានកសាងសហគមន៍និង
តួនាទី ស្នូលរបស់អាស៊ានក្នុងបញ្ហាតំបន់។ លោកបានសម្តែងការព្រួយបារម្ម
ណ៍ចំពោះ បំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយចែករំលែក
ទស្សនៈរបស់ អាមេរិកស្តីពីបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ឧបការីរងស្តីទី
រដ្ឋមន្ត្រីការបរទេស Carouso បានផ្តើមឡើងវិធានការមួយចំនួនសំដៅអនុវត្ត
ការផ្តើមគំនិតផ្សាភ្ជាប់ អាស៊ាន-អាមេរិក ជំរុញស្មារតីកសាងអាជីពនិងច្នៃ
ប្រឌិតក្នុងតំបន់។ ក្នុងពេល នោះ ប្រធានក្រុមប្រឹក្សាអាជីវករអាស៊ាន-
អាមេរិក លោក Alexander Feldman  បានឲ្យដឹងថា៖ វ៉ាស៊ីនតោននឹងសហ
ប្រត្តិបត្តិការយ៉ាងសកម្មជាមួយអាស៊ានដើម្បី ជំរុញនិងផ្សព្វផ្សាយរូបភាព
របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅអាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ