សម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម

សម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើជាអាធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែ សីហាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនាខែសីហានិងក្នុងរយៈពេល ៨ ខែដើម ឆ្នាំ ២០១៤
 (Image: VOV)


(VOVworld) – នាព្រឹកថ្ងៃទី ២៧ សីហា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើជាអាធិបតីសម័យប្រជុំរដ្ឋាភិបាល
ប្រចាំខែ សីហាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនាខែសីហានិងក្នុងរយៈពេល
៨ ខែដើម ឆ្នាំ ២០១៤ ព្រមទាំង អនុវត្តបណ្ដាវិធានការសំដៅទទួលឲ្យបាន
គោលដៅកំណើន សេដ្ឋកិច្ច ៥,៨% ក្នុងឆ្នាំ ២០១៤។ របាយការណ៍នៃក្រសួង
ផែនការនិងវិនិយោគ វៀតណាមដែលបានថ្លែងនៅសម័យប្រជុំលើកនេះបាន
សឲ្យឃើញថា៖ ស្ថានភាព សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៨ ខែ កន្លងទៅ បន្តមានសញ្ញាងើបឡើងវិញយ៉ាងសកម្ម ។ តាមការព្យាករថា៖ តំណើន GDP
អាច ទទួលបាន ៥,៥៤% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៤។ ថ្លែងមតិនៅ
ទីនេះ នាយករដ្ឋមន្ត្រីបានស្នើរឲ្យបណ្ដាក្រសួងផ្នែកតំបន់ខំប្រឹងប្រែងសម្រេច
គោលដៅនានាដែលបាននាំចេញបង្កើតគ្រិះស្ថានសំរាប់កំណើនខ្ពស់ជាង
សំរាប់ឆ្នាំ ២០១៥ និងដំណាក់កាលជាបន្ត។ ស្តីអំពីការរៀបចំរចនា
សម្ព័ន្ធអង្គភាពអាជីវរកម្មរដ្ឋឡើងវិញ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung
បានសង្កត់ធ្ងន់ថា៖

“ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋមិនមែនជាភាគហ៊ុន។ ភាគហ៊ុន គឺជាដំណោះស្រ័យស្នូលមួយ។ ប៉ុន្តែ យើងត្រូវគ្រប់គ្រងយ៉ាងម៉េច ដើម្បីបណ្ដា
អង្គភាព អាជីវកម្មរដ្ឋត្រូវធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ មជ្ឈឹមបាន
សម្រេចរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញដើម្បីនាំមកនូវទិន្នផល
ខ្ពស់ជាងប្រសិទ្ធភាពខ្ពស់ជាងនិងអនុវត្តបានតួនាទីរបស់អង្គភាពអាជីវកម្មរដ្ឋ។
ខ្ញុំស្នើរការអនវុត្តខ្លឹម សារនេះយ៉ាងម៉ត់ចត់។”

លោក នាយករដ្ឋមន្ត្រី  Nguyen Tan Dung ក៏បានស្នើរឲ្យបណ្ដាក្រសួងផ្នែកត្រូវ
បណ្ជាណែនាំ និងកាត់បន្ថយបែបបទរដ្ឋបាលមិនចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ