សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា

សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី២៦កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការយុត្តិធម៌
របស់រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៣ ដោយត្រួតពិនិត្យឡើងវិញនូវ
 គម្រោងច្បាប់​ធ្វើវិសោធនកម្មនិងបំពេញបន្ថែមប្រការមួយចំនួននៃច្បាប់ព្រហ្មទណ្ឌ
 ឆ្នាំ២០១៥។​តាមរបាយការណ៍របស់រដ្ឋាភិបាល ក្របខ័ណ្ឌនៃការធ្វើវិសោធនកម្ម
បំពេញបន្ថែមលើប្រការមួយចំនួននៃច្បាប់ព្រហ្មទណ្ឌ ឆ្នាំ២០១៥លើកនេះគឺពាក់ព័ន្ធ
ទៅ នឹងមាត្រាចំនួន១៤១ ដែលក្នុងនោះមានមាត្រាចំនួន៤៣ដែលធ្វើវិសោធនកម្ម
អំពី បច្ចេកទេស មាត្រាចំនួន៩៧ធ្វើវិសោធនកម្មនូវខ្លឹមសារ និងលុបចោល១មាត្រា។ 
 តាមរយៈការពិភាគ្សា មតិជាច្រើនបានចាត់ទុកថា ក្របខ័ណ្ឌនៃគម្រោងច្បាប់ គ្រាន់
តែប្រមូលផ្តុំធ្វើវិសោធនកម្មលើមាត្រាចំាបាច់បំផុត។​ស្តីពីវ័យអាយុដែលអាច ទទួល
ខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌ រដ្ឋាភិបាលស្នើរ ធ្វើវិសោធនកម្មនិង បំពេញ
បន្ថែមតាមទិស ជនមានវ័យអាយុ១៤ដល់១៦ឆ្នាំត្រូវទទួល ខុសត្រូវចំពោះ បទល្មើស
ព្រហ្មទណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ