សម័យប្រជុំរដ្ឋសភានាពេលថ្មីនេះ ត្រូវបានកាត់បន្ថយពេលវេលាប៉ុន្តែនៅតែធានានូវគោលការណ៍លើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការ

(VOVWORLD) - លោកប្រធានរដ្ឋសភាក៏បានចែករំលែកជាមួយម្ចាស់ឆ្នោតអំពីការផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា ដែលត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាលើវិស័យទាំងបីគឺ នីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងក្នុងការ ទូតសភា។ 
សម័យប្រជុំរដ្ឋសភានាពេលថ្មីនេះ ត្រូវបានកាត់បន្ថយពេលវេលាប៉ុន្តែនៅតែធានានូវគោលការណ៍លើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅទីតាំងប្រជុំនៃខ័ណ្ឌ Hai An ទីក្រុង Hai Phong, ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្នុងសង្កាត់ទាំង ៨ ក្នុងតំបន់ ក្នុងទម្រង់ជួបផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញផង ដើម្បីរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥។

នៅក្នុងកិច្ចប្រជុំនេះ ម្ចាស់ឆ្នោតបានសម្តែងនូវគំនិតដ៏សម្បូរបែប និងទូលំទូលាយ ដែលទាក់ទងនឹងវិស័យជាច្រើនដូចជា៖ ការពង្រឹងស្ថាប័នសម្រាប់ពលករ និងនិយោជិត; ការអភិវឌ្ឍន៍ទីក្រុង; សេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង Hai Phong និងការងារបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩។

សម័យប្រជុំរដ្ឋសភានាពេលថ្មីនេះ ត្រូវបានកាត់បន្ថយពេលវេលាប៉ុន្តែនៅតែធានានូវគោលការណ៍លើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការ - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកសភាទីក្រុង Hai Phong បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ (រូបថត៖ VOV)

ចែករំលែកមតិរបស់ម្ចាស់ឆ្នោតលើបញ្ហាបន្តច្នៃប្រឌិត និងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភានិងស្ថាប័ននានារបស់រដ្ឋសភា កំពុងបន្តខិតខំប្រឹងប្រែងច្នៃប្រឌិត និងលើកកំពស់ការអនុវត្តការងាររបស់រដ្ឋសភា ប្រសិទ្ធ ភាពការងារ ដោយធានាថា ការសម្រេចចិត្តទាំងអស់គឺដើម្បីផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននិងអាជីវកម្ម។ លោកប្រធានរដ្ឋសភាក៏បានចែករំលែកជាមួយម្ចាស់ឆ្នោតអំពីការផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា ដែលត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាលើវិស័យទាំងបីគឺ នីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងក្នុងការទូតសភា។ ការផ្លាស់ប្តូរថ្មីនៅក្នុងកិច្ចប្រជុំរដ្ឋសភានាពេលថ្មីនេះ បានជួយកាត់បន្ថយពេលវេលាប្រជុំ ប៉ុន្តែនៅតែធានានូវគោលការណ៍នៃការកែលម្អគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ