សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បញ្ចប់ប្រកបដោយជោគជ័យ

(VOV WORLD) - ក្រោយរយះពេល ១ខែធ្វើការ នារសៀលថ្ងៃទី ២១ មិថុនា សម័យ
ប្រជុំលើកទីបី រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបិទ ប្រកបដោយជោគជ័យ។
នៅសម័យប្រជុំលើកនេះ រដ្ឋសភាវៀតណាម បានពិនិត្យមើល និងអនុម័ត្តលើ ច្បាប់ សេចក្ដីសម្រេចចិត្ត ចំនួន ១៣ អំពី កម្មវិធីកសាងច្បាប់ នីតិបញ្ញត្តិ ឆ្នាំ ២០១៣ កែលំអរកម្មវិធីកសាងច្បាប់ នីតិបញ្ញត្តិ ឆ្នាំ ២០១២ និង នីតិកាលទី ១៣។ រដ្ឋសភា ក៏បានផ្តល់មតិ អំពីសេចក្ដីព្រាងច្បាប់ចំនួន៦ ផ្សេងទៀត និងប្រគល់ជូន គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បញ្ជាណែនាំ បណ្ដាស្ថាប័ន អង្គការទាក់ទិន បន្ត
ស្រាវជ្រាវ និង ទទួលមតិ របស់បណ្ដាសមាជិក សមាជិកាសភា សុក្រិដ្ឋបណ្ដាសេចក្ដី
ព្រាងច្បាប់ ដើម្បីជូនរដ្ឋសភា អនុម័ត្ត ក្នុងសម័យប្រជុំបន្ត។ ថ្លែងមតិនៅពិធីបិទ
ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖
“ក្នុងសភាពការណ៍ នៅក្នុងប្រទេស និងអន្តរជាតិ កំពុងជួបការលំបាកសាកល្បងជា
ច្រើន ត្រូវការសម្រេចយ៉ាងឆាប់ៗ និងរៀបចំអនុវត្ត បណ្ដាគំរោងការណ៍មេ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយមានប្រសិទ្ធភាព។ សុក្រិដ្ឋយន្តការគោលនយោបាយ លើកទឹកចិត្តវិនិយោគ ចូលក្នុងវិស័យកសិកម្ម កសិករ ជនបទ។ ពីឥឡូវ ដល់ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២ ប្រមូលផ្តុំ ដោះស្រាយបណ្ដាការប្តឹង
តវ៉ា អំពីដីធ្លីសំខាន់ៗ ដែលទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់សាធារណះ
មតិ ។ សុក្រិដ្ឋគោលនយោបាយច្បាប់អំពីការបង្ការប្រឆាំងជនល្មើសធានាបរិយាកាស់ សុខសានត្រាណជូនប្រជាជន ដើម្បីការអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម។”

សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
នាថ្ងៃទី ២១ មិថុនា សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បានបញ្ចប់ប្រកបដោយជោគជ័យ។ (Image: VOV online)

ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើថា៖ បន្ទាប់ពីសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល តុលាការប្រជាជនកំពូល និងផ្នែក
នានា ត្រូវកសាងកម្មវិធី គំរោងការណ៍អនុវត្តបណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ប្រកបដោយមានប្រសិទ្ធភាព ដើម្បីសម្រេចល្អភារៈកិច្ចឆ្នាំ ២០១២។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេលរវាងសម័យប្រជុំនៃរដ្ឋសភាចំនួន២ រដ្ឋសភាប្រគល់ឲ្យគណៈកម្មាធិការ
អចិន្ត្រៃយ័រដ្ឋសភា ក្រុមប្រឹក្សារជនជាតិ បណ្ដា គណៈកម្មាធិការរបស់រដ្ឋសភា រៀបចំ ការសួដេញដោលនានារបស់បណ្ដារដ្ឋមន្ត្រី ប្រធានផ្នែក អំពីបញ្ហាសំខាន់ ដែលកើត
ឡើងក្នុងការងារគ្រប់គ្រងរដ្ឋ។ ខ្ញុំស្នើបណ្ដាសមាជិកសភាចូលរួមក្នុងបណ្ដា សម័យ
ប្រជុំនេះ ដើម្បីរួមចំណែកលើកកំពស់គុណភាព ប្រសិទ្ធភាពសកម្មភាពរបស់
រដ្ឋសភា៕”



ប្រតិកម្មទៅវិញ

ផ្សេងៗ