សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម


សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​​ (VNA)

(VOVworld) – ក្រោយរយៈពេល ៣ ថ្ងៃធ្វើការដោយមានខ្លឹមសារសំខាន់ៗ​ នាព្រឹក
ថ្ងៃទី ២២ ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទ
បញ្ចប់ សម័យប្រជុំលើកទី ៥។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី
 Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ សម័យប្រជុំបិទបញ្ចប់ដោយមានការងារ
ជាច្រើន។ សមាជិកសភាទាំងអស់បានផ្តល់មតិចំពោះលទ្ធផលនៃសម័យប្រជុំលើកទី
២ ហើយត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ៤។ គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិអំពីពង្រាងសេចក្តីសម្រេចចិត្តស្តីពីបច្ចេក
ទេស អធិប្បាយនិងបកស្រាយឯកសារច្បាប់របស់រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍
 ប្រធានរដ្ឋហើយចេញផ្សាយយន្តការកំណត់នីតិវិធីបែបបទអនុវត្តខ្លឹមសារទាក់ទិន
មួយចំនួនក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
និងគណៈប្រតិភូសមា ជិកសភា ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ