សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ

សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ - ảnh 1
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung

(VOV)_នាព្រឹកថ្ងៃទី២១មិនា នៅទីក្រុងហាណូយសម័យប្រជុំលើកទី១១ រដ្ឋ
សភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ។ ​

ថ្លែងមតិនៅពិធីបើក ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន សង្កត់ធ្ងន់
ទៅលើសារសំខាន់ និងអត្ថន័យពិសេសរបស់សម័យប្រជុំលើកទី១១ ដោយមានបរិ
មាណការងារច្រើន ខ្លឹមសារសំខាន់ៗ។  ​​ប្រធានរដ្ឋសភា លោក  Nguyen Sinh Hung
 បានលើកច្បាស់ថា៖

“ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យមើល បំពេញបន្ថែមលទ្ធផល​អនុវត្ត
ភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ច និងថវិការដ្ឋ ឆ្នាំ ២០១៥។ លទ្ធផលអនុវត្តផែនការអភិ
វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ ២០១១-២០១៥ និងសេចក្ដីសម្រេចចិត្ត​អំពីផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដំណាក់កាល២០១៦-២០២០។​ រដ្ឋសភាពិនិត្យ ហើយ
អនុម័តទៅលើគំរោងច្បាប់ផ្សេងៗ ដូចជា៖ ច្បាប់ទាក់​ទង​ព័ត៍មាន ច្បាប់សារព័ត៍មាន
 និងច្បាប់ការពារ ថែទាំនិងអប់រំកុមារ។”

ប្រធានរដ្ឋសភាបានស្នើអោយបណ្ដាសមាជិក សមាជិកាសភាត្រូវលើក​កំពស់ស្មារ
តីទទួលខុសត្រូវ សាមគ្គី ប្រជាធិបតេយ្យ បញ្ញា ផ្តល់មតិជ្រាលជ្រៅ ​គុណភាព ដើម្បី
រួមចំណែកអោយសម័យប្រជុំប្រកបដោយជោគជ័យ ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ