សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -នារសៀលថ្ងៃទី១១ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី១៩។
សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1 សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នារសៀលថ្ងៃទី១១ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី១៩។ អង្គប្រជុំបានពិភាក្សាអំពីរបាយការណ៍លទ្ធផលឃ្លាំមើលលើការចញផ្សាយសេច ក្ដីសម្រេចចិត្តនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម ពិនិត្យមើលនិងអនុម័តលើសំណូមពរចាត់តាំងឯកអគ្គរដ្ឋទូតវៀតណាម អាណត្តិ ២០១៧- ២០២០  នៅប្រទេសមួយចំនួន។

          គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបូកសរុបសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤ និងផ្តល់មតិជាលើកដំបូង ចំពោះការត្រៀមរៀបចំអោយសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ពិនិត្យមើលនិងអនុម័តកម្មវិធីកិច្ចការបរទេស ឆ្នាំ២០១៨របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងខ្លឹមសារសំខាន់មួយចំនួនទៀត។ តាមគំរោង សម័យប្រជុំលើកទិ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងអូសបន្លាយដល់ថ្ងៃទី១៤ ធ្នូឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ