សម័យប្រជុំលើកទី២៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម៖ ត្រៀមរៀបចំខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់សម័យប្រជុំលើកទី៦

(VOVWORLD) - រដ្ឋសភានឹងពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៩ សេចក្តីសម្រេចចិត្តចំនួន២ និងផ្តល់យោបល់លើកទី១ លើសេចក្តីព្រាងច្បាប់ចំនួន៨។ ទន្ទឹមនឹងនោះ ពិចារណាលើបញ្ហាសេដ្ឋកិច្ច សង្គម និងថវិការដ្ឋ អនុវត្តន៍ការឃ្លាំមើលកំពូល សួរដេញដោល និងឆ្លើយសំណួរដេញដោល។
សម័យប្រជុំលើកទី២៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម៖ ត្រៀមរៀបចំខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់សម័យប្រជុំលើកទី៦ - ảnh 1សម័យប្រជុំលើកទី២៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

បន្តកម្មវិធីសម័យប្រជុំលើកទី២៧ នាព្រឹកថ្ងៃទី១៧ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥។ តាមនោះ សម័យប្រជុំលើកទី ៦ នឹងបើកនាថ្ងៃទី ២៣ តុលា ហើយគ្រោងនឹងបិទនាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា។ តាមផែនការ រដ្ឋសភានឹងពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៩ សេចក្តីសម្រេចចិត្តចំនួន២ និងផ្តល់យោបល់លើកទី១ លើសេចក្តីព្រាងច្បាប់ចំនួន៨។ ទន្ទឹមនឹងនោះ ពិចារណាលើបញ្ហាសេដ្ឋកិច្ច សង្គម និងថវិការដ្ឋ អនុវត្តន៍ការឃ្លាំមើលកំពូល សួរដេញដោល និងឆ្លើយសំណួរដេញដោល។ ជាពិសេសរដ្ឋសភានឹងរៀបចំការបោះឆ្នោតសម្ដែងសេចក្តីទុកចិត្តចំពោះកម្មាភិបាលកាន់តំណែង ដែលត្រូវបានរដ្ឋសភាបោះឆ្នោត ឬអនុម័ត ព្រមទាំងសម្រេចចិត្តលើបញ្ហាសំខាន់ៗមួយចំនួនទៀតផងដែរ។

អញ្ជើញថ្លែងមតិបិទសម័យប្រជុំលើកទី ២៧ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការងាររត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៦ ត្រូវបានសម្រេចហើយ។  ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវបំពេញឯកសារសម្រាប់សម័យប្រជុំ ដើម្បីផ្ញើជូនសមាជិកសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ