សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង

សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង - ảnh 1
សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី១៩មករានៅទីក្រុងហាណូយ គណៈកម្មាធិការ​អចិន្ត្រៃយ៍
រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី៣៤។ ថ្លែងមតិនៅ​សម័យប្រជុំនេះ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​លើក​​ច្បាស់ថា ពេលវេលា
ភាគច្រើននៃសម័យប្រជុំលើកនេះលៃទុកឲ្យការងារ​កសាងច្បាប់។ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីការត្រៀមឲ្យ​មហាសន្និបាតអន្តរសភាពិភពលោក
លើកទី១៣២ (IPU-132) ដោយវៀតណាម​ទទួល​រៀបចំនៅទីក្រុងហាណូយនាខែមិនា
ឆ្នាំ២០១៥។

        នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពី​គំរោង
​ច្បាប់សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន ទន្ទឹមនឹង​នោះផ្ដល់
មតិអំពីការធ្វើវិសោធនកម្មបំពេញបន្ថែមផ្សព្វផ្សាយថ្មីឯកសារច្បាប់​ធានាអនុវត្តច្បាប់
ចាត់តាំងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ