សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់

(VOV)_ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បាន​បញ្ចប់  នារសៀលថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ ក្រោយរយះពេល​១ខែធ្វើការ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានបូក សរុបបណ្ដាសកម្មភាពលេចធ្លោ ​របស់​សម័យប្រជុំលើកនេះ។ ​ស្ដីពីសេដ្ឋកិច្ច សង្គម 
បណ្ដាសមាជិក ​សមាជិកាសភា បានផ្តល់មតិ ពិភាក្សាអំពីការអនុវត្តផែនការ អភិ
វឌ្ឍន៍សេដ្ឋ​កិច្ច សង្គម ឆ្នាំ ២០១២ និងរយះពេល៦ខែដើមឆ្នាំ២០១២៣។ ប្រធានរដ្ឋ
សភា​ Nguyen Sinh Hung ​បានអះអាងថា÷

          “ រដ្ឋសភាស្នើអោយរដ្ឋាភិបាល ស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់ ត្រូវប្រមូលផ្តុំ ក្នុង​រយះពេលប៉ុន្មានខែចុងឆ្នាំ២០១៣នេះ អនុវត្តនូវគំរោងការណ៍រៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ប្រសិទ្ធិភាព បង្កើតការផ្លាស់ប្តូរសកម្មនៅលើ
គ្រប់ វិស័យ ដោះស្រាយការលំបាកជាជំហានៗ ជំរុញផលិត​កម្ម អាជីវកម្មអភិវឌ្ឍន៍ 
…។ល។”

          ​ បណ្ដាសមាជិក សមាជិកាសភានៅពិភាក្សា​អំពីសេចក្ដីព្រាងធ្វើវិសោធនកម្ម  រដ្ឋធម្មនុញ្ញ ឆ្ណាំ ១៩៩២ ជាមួយស្មារតីប្រជា​ធិបតេយ្យ ស្មោះត្រង់ មានការទទួលខុស
ត្រូវខ្ពស់។ ប្រធានរដ្ឋសភាវៀត​ណាមលោក Nguyen Sinh Hung បានអោយដឹងថា÷

          “ រដ្ឋសភាបានស្នើ អោយគណះកម្មាធិការពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ​បណ្ដាស្ថាប័ន អង្គការ មានការទទួលខុសត្រូវស្រាវជ្រា​វទទួលយកមតិ របស់​បណ្ដា​សមាជិកសមាជិកាសភា បន្តទទួលយកមតិរបស់ប្រជាជន រហូតមក​ដល់ថ្ងៃទី ៣០  កញ្ញាឆ្នាំ ២០១៣ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត្ត នៅសម័យ​ប្រជុំលើកទី ៦។ ជាមួយ ការប្រេជ្ញាចិត្តរបស់បកស្សទាំងមូល ប្រជាជនទាំង​មូល យើងនឹងកសាង ច្បាប់រដ្ឋ ធម្មនុញ្ញ១ មានគុណភាព៕”

សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់ - ảnh 1
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ (TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ