សម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣

សម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
សម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)

        Vovworld-ឯកភាពកំណើន GDP ទទួលបាន៥,៨%ក្នុងឆ្នាំ២០១៤

        នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសាររបស់សេចក្តីសំរេចចិត្តអំពីផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ត្រូវបានសមាជិកសមាជិការសភាអនុម័តនា​
ព្រឹកថ្ងៃទី១១វិច្ឆិកា។ រួមជាមួយនោះ រដ្ឋសភាក៏យល់ព្រមជាមួយល្បឿនបង្កើន​
សន្ទស្សន៍​តំលៃប្រើប្រាស់ CPI ឆ្នាំ២០១៤គឺប្រមាណ៧%។

        ដើម្បីអនុវត្តបានគោលដៅនេះ រដ្ឋសភាបានសំណូមពររដ្ឋាភិបាលបន្ត​អនុវត្ត​គោលនយោបាយរូបីយប័ណ្ណសកម្ម គោលនយោបាយសាពើរព័ន្ធរឹងមាំ ត្រួតពិនិត្យ​បំណូលសាធារណៈ តម្លាភាពតំលៃអគ្គិសនីជាដើម។

        ស្ដាប់របាយការណ៍អំពីចាត់តាំងកម្មាភិបាលដំណែលឧបនាយករដ្ឋមន្ត្រី

        ក៏ក្នុងព្រឹកថ្ងៃទី១១វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអានរបាយការណ៍អំពីការស្នើរបង្កើនបរិមាណឧបនាយករដ្ឋមន្ត្រីអាណាត្តិទី​
១៣ពី៤ឡើង៥នាក់ ក្នុងនោះមានឧបនាយករដ្ឋមន្ត្រីមួយរូបទទួលបន្ទុកជារដ្ឋមន្ត្រី​
ការបរទេស។

        នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអានរបាយការណ៍ស្នើរលើកលែង​
ដំណែង​ឧបនាយករដ្ឋមន្ត្រីចំពោះលោក Nguyen Thien Nhan ពីព្រោះថា​ចាប់ពី​ខែ​
កញ្ញា​ឆ្នាំ២០១៣​នៅសន្និបាតមជ្ឈឹមលើកទី៦លោក Nguyen Thien Nhan ត្រូវបាន​ជ្រើសតាំងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

        ពិភាគ្សាតាមក្រុមៗអំពីបណ្ដាគំរោងច្បាប់៖

        នារសៀលថ្ងៃទី១១វិច្ឆិកា ពិភាគ្សាតាមក្រុមៗអំពីគំរោងច្បាប់ការពារ​បរិស្ថាន​
(ធ្វើវិសោធនកម្ម)។​លោក Nguyen Quoc Binh សមាជិកសភាមណ្ឌលហាណូយ​បាន
ស្នើរថា៖

        “ការងារគ្រប់គ្រងរដ្ឋអំពីការពារបរិស្ថានត្រូវបានកែលំអរ។ អំពីគុណភាព​
បរិស្ថាន​អាកាសនិងត្រួតពិនិត្យបរិស្ថានអាកាស យើងខ្ញុំសូមស្នើរត្រូវបំពេញ
បន្ថែម​យន្តការដោះស្រាយការបញ្ចេញឧស្ម័នបំពូលបរិស្ថានដោយបណ្ដា
មធ្យោបាយ​ចរាចរបណ្ដាលឡើង។ នេះជានិន្ននាការរួមរបស់សកលលោកទាំង
មូល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ