សម័យប្រជុំវិសាមញ្ញលើកទី២របស់រដ្ឋសភាវៀតណាមនឹងពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើន

(VOVWORLD) - ទាក់ទិននឹងខ្លឹមសារនៃសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពដាក់ជូនរដ្ឋសភាដើម្បីពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗដូចជា៖ ផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; សេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម); បញ្ហាហិរញ្ញវត្ថុនិងថវិកាមួយចំនួន ជាដើម។

អគ្គលេខាធិការរដ្ឋសភាវៀតណាម លោក Bui Van Cuong ទើបនឹងប្រកាសសេចក្ដីសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភានីតិកាលទី១៥។ តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពរៀបចំសម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភានីតិកាលទី១៥ តាមទម្រង់ផ្ទាល់នៅវិមានរដ្ឋសភា។

ទាក់ទិននឹងខ្លឹមសារនៃសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពដាក់ជូនរដ្ឋសភាដើម្បីពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗដូចជា៖ ផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; សេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម); បញ្ហាហិរញ្ញវត្ថុនិងថវិកាមួយចំនួន ជាដើម។

កិច្ចប្រជុំត្រៀមនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣; កិច្ចប្រជុំផ្លូវការនឹងត្រូវបានបើកនាព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣។

សេចក្ដីសន្និដ្ឋានក៏បានបញ្ជាក់ថា មិនរៀបចំជំនួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតមុននិងក្រោយសម័យប្រជុំនោះទេ។ គណៈប្រតិភូសមាជិករដ្ឋសភា សម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្តក្រុងនានា នឹងមានទម្រង់សមស្រប ដើម្បីក្ដាប់ជាប់សាធារណៈមតិ យោបល់ បំណងប្រាថ្នារបស់របស់ម្ចាស់ឆ្នោត និងប្រជាជននៅមូលដ្ឋាន ហើយផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីសំយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ