សម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1
ទិដ្ឋភាពនៃសម័ួសួរដេញដោល (រូបថតៈ http://baochinhphu.vn/)

(VOVworld)-សម័យសួរដេញដោលបានប្រព្រឹត្តទៅនាថ្ងៃទី១៨មេសា ក្នុងក្របខ័ណ្ឌ
នៃសម័យប្រជុំលើកទី៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤។ ខ្លឹម
សារសម្រាប់សួរដេញដោលរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច
លោក Dao Ngoc Dung គឺប្រមូលផ្តុំទៅលើដំណោះស្រាយជម្រុញការដោះស្រាយ
 របបសម្រាប់ជនមានគុណូបការៈ និងស្ថានភាពជាក់ស្តែងនៃការងារគ្រប់គ្រង
 រដ្ឋអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឆ្លើយសំណួរអំពីការលើកកំពស់ទិន្នផល
ផលិតផលរដ្ឋមន្ត្រី លោក Dao Ngoc Dung បានឲ្យដឹងថា៖

        “គប្បីប្រមូលផ្តុំលើការរៀបចំឡើងវិញរចនាសម្ព័ន្ធប្រភពធនធានមនុស្ស
ដើម្បីជម្រុញ ទិន្នផលផលិតកម្ម។ ប្រមូលផ្តុំលើការបណ្តុះបណ្តាលដោយមានការ
តភ្ជាប់ជាមួយអង្គភាព អាជីវកម្ម។ ជាពិសេសផ្លាស់ប្តូរថ្មីនូវការអនុវត្តបច្ចេកវិទ្យា”។

        ការងារគ្រប់គ្រងប្រកបដោយសុវត្ថិភាពបណ្តាញអ៊ីនធើណែត ការដោះ
ស្រាយបញ្ហា បុគ្គល អង្គការដែលបង្ហោះព័ត៌មានមូលបង្កាច់ខុសពីការពិតលើមធ្យោ
បាយផ្សព្វផ្សាយ អេឡិចត្រូនិកជាខ្លឹមសារដែលត្រូវបានតំណាងជាច្រើនផ្តោតការ
យកចិត្តទុកដាក់ នៅក្នុងការសួរដេញដោលរដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀត
ណាមលោក​ Truong Minh Tuan។ លោក​Truong Minh Tuan បានឲ្យដឹងថា៖

        “ក្រសួងបានចេញផ្សាយសារាចរលេខ ៣៨ កំណត់លំអិតអំពីការផ្តល់ព័ត៌មាន
 សធារណៈឆ្លងដែន ហើយមានមូលដ្ឋានច្បាប់ជាជំហានដំបូងដើម្បីតម្រូវឲ្យអង្គភាព
អាជីវកម្ម ផ្តល់ព័ត៌មានឆ្លងដែនដកចេញនូវព័ត៌មានមិនពិតតាមច្បាប់របស់វៀត
ណាម។ ចំពោះដំណោះស្រាយបច្ចេកទេស នាពេលខាងមុខ ក្រសួងនឹងអនុវត្តវិធាន
ការ ចាំបាច់ ដោយតម្រូវឲ្យអង្គភាពអាជីវកម្មដូចជា Google, Facebook ឲ្យគោរពតាម ច្បាប់វៀតណាម។​ ដំណោះស្រាយមួយទៀតគឺបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
សំដៅរាំងស្កាត់ព័ត៌មានអាក្រក់ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ