សូម៉ាលីអនុត្តន៍យុទ្ធសាស្ត្រថ្មីប្រឆាំងនឹងក្រុមឧទ្ទាម Al Shabaab

សូម៉ាលីអនុត្តន៍យុទ្ធសាស្ត្រថ្មីប្រឆាំងនឹងក្រុមឧទ្ទាម Al Shabaab - ảnh 1
ក្រុមឧទ្ទាមអ៊ីស្លាម Al Shabaab (រូបថត៖cfr.org)

(VOVworld) - ក្រោយរយៈពេល៣ថ្ងៃប្រជុំនៅរដ្ឋធានី Mogadishu នាថ្ងៃទី៦ សីហា
 កងកម្លាំងរក្សាសន្តិភាពអ.ស.បនិងសម្ព័ន្ធភាពទ្វីបអាហ្វ្រិក (AMISOM) រួមជាមួយ
កងទ័ពរដ្ឋាភិបាលសូម៉ាលី (SNA) បានឯកភាពលើការអនុវត្តន៍យុទ្ធ សាស្ត្រយោធា
ថ្មី សំដៅវាយឲ្យបរាជ័យកងកម្លាំងឧទ្ទាម Al Shabaab នៅប្រទេស អាហ្វ្រិកខាងកើត
នេះ។តាមយុទ្ធសាស្ត្រថ្មីនេះ AMISOM និង SNA នឹងបង្កើនកិច្ច សហប្រតិបតិ្តការ
ក្នុងយុទ្ធនាការយោធា ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ប្រើប្រាស់ឧបករណ៍
របស់គ្នាសំដៅធានាប្រសិទ្ធិភាពក្នុងសកម្មភាពកំទិចក្រុម ឧទ្ទាម Al Shabaab នៅ
សូម៉ាលីក៏ដូចជាប្រទេសជិតខាងនានាដូចជាកេនយ៉ានិង អូហ្គង់ដា។អ្នកដឹកនាំ
AMISOM ប្រចាំនៅសូម៉ាលីលោក Francisco Madeira បានឲ្យដឹងថា យុទ្ធសាស្ត្រ
យោធាថ្មីនេះ នឹងនាំមកនូវជោគជ័យក្នុងការប្រយុទ្ធ ប្រឆាំងក្រុមឧទ្ទាម Al Shabaab៕

ប្រតិកម្មទៅវិញ

ផ្សេងៗ