ស៊ុយអែតប្រកាសកញ្ចប់ជំនួយយោធាលើ​ក​ទី ១៤ សម្រាប់អ៊ុយក្រែន

(VOVWORLD) - ប្រទេសស៊ុយអែតនឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២,២ ពាន់លាន Krona (ស្មើនឹងប្រហែល ១៩៩លានដុល្លារអាមេរិក) ។ 
 ស៊ុយអែតប្រកាសកញ្ចប់ជំនួយយោធាលើ​ក​ទី ១៤ សម្រាប់អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson។ រូបថត៖ Reuters

នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៦ ខែតុលា នៅរដ្ឋធានី Stockholm។ លោក Jonson ក៏បានឲ្យដឹងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យកងកម្លាំងប្រដាប់អាវុធដើម្បីពិចារណាថា តើស៊ុយអែតអាចបញ្ជូនយន្តហោះចម្បាំង Jas Gripen ទៅកាន់អ៊ុយក្រែនដែរឬទេ។ តាមការគ្រោងទុក កងទ័ពស៊ុយអែតនឹងធ្វើការវាយតម្លៃលើបញ្ហានេះនៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ។

កញ្ចប់ជំនួយយោធាថ្មីនឹងក្លាយជាកញ្ចប់ជំនួយយោធាលើកទី ១៤ របស់ស៊ុយអែតសម្រាប់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ ដែលនាំមកតម្លៃជំនួយយោធាសរុបរបស់ប្រទេសនេះផ្តល់ឲ្យអ៊ុយក្រែន ឡើងដល់ចំនួនជាង ២២ ពាន់លាន Krona (១,៩ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ